មានមូលហេតុមួយចំនួន ដែលបង្កឲ្យយន្តហោះ បេក្ខជន ប្រធានាធិបតីប្រេស៊ីល ធ្លាក់

រីយ៉ូ៖ ប្រភពផ្លូវការមួយ បានបង្ហើបឲ្យដឹងថា មានកត្តារួមផ្សំមួយចំនួន ក្នុងករណីធ្លាក់យន្ដហោះ កាលពីឆ្នាំ២០១៤ ដែលបណ្ដាលឲ្យបេក្ខជន ប្រធានាធិបតីប្រេស៊ីលលោក អេឌូអាឌូ ខេមផូស បាត់បងជីវិត នៅមុខថ្ងៃបោះឆ្នោតធ្វើឡើង។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ នេះឲ្យដឹងទៀតថា យោងតាមសេចក្ដីរាយការណ៍ចុងក្រោយ ស្ដីពីគ្រោះថ្នាក់ធ្លាក់យន្ដហោះ របស់បេក្ខជន ប្រធានាធិបតីប្រេស៊ីល ត្រូវបានបង្ហាញឲ្យដឹង ដោយមជ្ឈមណ្ឌលនៃកងទ័ពអាកាស សម្រាប់ ការទប់ស្កាត់ និងស៊ើបអង្កេតគ្រោះថ្នាក់យន្តហោះ ជាលើកដំបូងទៅកាន់ក្រុមគ្រួសារ និងក្រោយមកទៅកាន់សារព័ត៌មាន។

យន្ដហោះមួយគ្រឿងនោះត្រូវបានគេសន្មត់ថា នឹងទៅចុះចតនៅព្រលានយន្ដហោះសាន់តូស រដ្ឋសៅប៉ូឡូ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៤ ប៉ុន្តែអ្នកបើកយន្ដហោះមិនចុះចតទេ ហើយក៏បានហោះជុំវិញព្រលានចំនួន ២ជុំ បន្ទាប់មកវាក៏បានធ្លាក់លើផ្ទះប្រជាពលរដ្ឋ ដែល នៅជិតព្រលាននោះតែម្ដង។

ក្នុងសេចក្ដីរាយការណ៍បានឲ្យដឹងថា គ្រោះថ្នាក់ធ្លាក់យន្ដហោះបេក្ខជនប្រធានាធិបតីប្រេស៊ីល មានកត្តាមួយចំនួន ដែលបណ្ដាលឲ្យកើតគ្រោះថ្នាក់នេះ អាចជាការចុះចតខុសបច្ចេកទេស ឫក៏អាកាសធាតុអាក្រក់។ ដោយឡែកមតិខ្លះទៀតបានអះអាងថា អ្នកបើកយន្ដហោះ ទំនងជា មិនបាន ទទួលការបណ្ដុះបណ្ដាលគ្រប់គ្រាន់ ពីបច្ចេកទេសនោះឡើយ៕

មានមូលហេតុមួយចំនួន ដែលបង្កឲ្យយន្តហោះ បេក្ខជន ប្រធានាធិបតីប្រេស៊ីល ធ្លាក់

មានមូលហេតុមួយចំនួន ដែលបង្កឲ្យយន្តហោះ បេក្ខជន ប្រធានាធិបតីប្រេស៊ីល ធ្លាក់