និស្សិត​មក​ពី FCMA ចំនួន​ ២០ រូប​ នឹង​ប្រកួត​ប្រជែង ដណ្តើម​ពាន​ រង្វាន់​ផ្នែក​ពាណិជ្ជកម្ម​

​ស្នាដៃសម្រាប់​ការ​ផ្សព្វផ្សាយ​​ពាណិជ្ជកម្ម​​​​​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ចំនួន​ ២៣ ត្រូវ​បាន​បង្កើត​ឡើង​​ ដោយនិស្សិត​មក​ពី​មហាវិទ្យាល័យ Communications and Media Arts ​(FCMA) ចំនួន​ ២០ រូប​នៃ​សកលវិទ្យាល័យ​ បញ្ញាសាស្រ្ត​កម្ពុជា​ (PUC) នឹង​ធ្វើ​ការ​ប្រកួត​ប្រជែង​​ស្វែង រក​គំនិត​​បង្កើត​ពាណិជ្ជកម្ម​ ដែល​មានភាព​​ច្នៃ​ប្រឌិត​ ខ្ពស់​បំផុត​សម្រាប់​ឆ្នាំ​នេះ​នៅ​ក្នុង​កម្មវិធី​ពាន រង្វាន់​ពាណិជ្ជកម្ម​សម្រាប់​ និស្សិត​ឆ្នាំ ២០១៦ ក្រោមការចូលរួម ដោយសេរីនៅ​ថ្ងៃ​ទី​ ៦ ខែ​ កុម្ភៈ​ ឆ្នាំ ២០១៦ វេលា​ម៉ោង​ ៥ ល្ងាច​ នៅ​សាល​​ស្រីឌីម​ ក្នុង​បរិវេណ​​ សកល​វិទ្យា​ល័យ​បញ្ញាសាស្រ្ត​កម្ពុជា​ សាខា​ខាង​​ត្បូងវិមាន​ឯករាជ្យ​។​

និស្សិត​មក​ពី FCMA ចំនួន​ ២០ រូប​ នឹង​ប្រកួត​ប្រជែង ដណ្តើម​ពាន​ រង្វាន់​ផ្នែក​ពាណិជ្ជកម្ម​

ឯកឧត្តមបណ្ឌិត ខៀវ កញ្ញារីទ្ធ នឹងអញ្ជើញចូលរួម​ជាភ្ញៀវ​កិត្តិយស​នៅក្នុង​កម្មវិធី​ ប្រគល់​ពានរង្វាន់​​។

ព្រឹត្តិការណ៍​នេះ​គឺ​ជាការ​ប្រកួត​ប្រជែង​គំនិត​​ច្នៃ​ប្រឌិត​ដែល​បង្កើត​ឡើង​​ដើម្បី​ទទួល​ស្គាល់​ និង​ផ្តល់​រង្វាន់​ចំពោះ​​​គំនិត​ច្នៃ​ប្រឌិត​ របស់​និស្សិត FCMA នៅ​ក្នុង​ផ្នែក​ Advertising, Business និង​ Visual Communication។​ ​ការ​ផ្តល់​តម្លៃ​ចំពោះ​​​ទេពកោសល្យ​ របស់​និស្សិត​ដែល​បាន ​ចូល​រួម​ប្រកួត គឺ​ជា​​ផ្នែក​មួយ​នៃ​បេសកកម្ម​របស់ FCMA ​​ក្នុង​ការ​អភិវឌ្ឍន៍​ជំនាញ​របស់​ និស្សិត​ដើម្បី​​ឱ្យ​ពួក​ គេ​​បញ្ចប់​ការ​សិក្សា​​ប្រកប​ ដោយ​​​ចំណេះ​ដឹង​​ជា​ការ​ ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​របស់​ឧស្សាហកម្ម​​​ ពាណិជ្ជកម្ម​​​ និង​ដើម្បី​​ពង្រឹង​ឧស្សាហកម្ម​​នេះ​​នៅ​ ក្នុង​​ប្រទេស​កម្ពុជា​ផង​ដែរ។​

ក្រុម​និស្សិត​ដែល​ចូល​រួម​ប្រកួត​ប្រជែង​​បាន​​បង្កើត​​ស្នាដៃសម្រាប់​ការ​ផ្សព្វផ្សាយ​​ពាណិជ្ជកម្ម​ថ្មី​​ សម្រាប់​ផលិតផល​ដែល​​ខ្លួន​​ ជ្រើស​រើស​​​ដោយ​​ ផ្អែក​​លើ​តម្រូវ​ការ​​ របស់​​​​អតិថិជន​គោលដៅ​​ នៃ​ផលិតផល​នីមួយៗ​។​ ក្រុម​នេះ​នឹង​ប្រកួត​ប្រជែង​​នៅ​ក្នុង​ប្រភេទ​ Print,TV, Outdoor, Transit, Online Ad និង​​យុទ្ធនាការ​​នៃពាន​រង្វាន់​ប្រចាំ​ឆ្នាំ។​ អ្នក​ចូល​រួម​នឹង​ត្រូវ​​វិនិច្ឆ័យ​ដោយ Creative Directors មក​ពីក្រុម​ហ៊ុន​ដែល​ជា​ភ្នាក់​ងារ​ពាណិជ្ជកម្ម​​ នៅ​ក្នុង​ប្រទេស​កម្ពុជា​។​គណៈកម្មការ​ដែល​នឹង​ធ្វើ​ការ​វិនិច្ឆ័យលើ​ស្នាដៃ​ទាំង​នោះ​​រួម​មានលោក Nong Sear ដែល​ជា Creative Director របស់​ក្រុម​ហ៊ុន​ FCB Cambodia​ លោក​ Hisham Sahudin ដែល​ជា​ Executive Creative Director របស់​ក្រុម​ហ៊ុន​ PHIBIOUS Cambodia ​អ្នក​នាង Anne Marie Andrada ដែល​ជា​ Associate Creative Director របស់​ក្រុម​ហ៊ុន​Havas Riverorchid ​លោក​ Laurent Notin ដែល​ជា​អគ្គនាយក​​ក្រុម​ហ៊ុន​ Brains Communication និង​​លោក ​Juveris Tenisons ដែល​ជា Creative Director​ ធ្លាប់​បាន​ឈ្នះ​ពាន​រង្វាន់​ផ្សេងៗ​ជាច្រើន​។​

ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​ឧបត្ថម្ភ​ដោយ​ក្រុម​ហ៊ុន​ FCB Cambodia, Smart Axiata, Stuff magazine, Zenya, Coca-Cola និង​ Red Velvet។​

និស្សិត​មក​ពី FCMA ចំនួន​ ២០ រូប​ នឹង​ប្រកួត​ប្រជែង ដណ្តើម​ពាន​ រង្វាន់​ផ្នែក​ពាណិជ្ជកម្ម​
និស្សិត​មក​ពី FCMA ចំនួន​ ២០ រូប​ នឹង​ប្រកួត​ប្រជែង ដណ្តើម​ពាន​ រង្វាន់​ផ្នែក​ពាណិជ្ជកម្ម​
និស្សិត​មក​ពី FCMA ចំនួន​ ២០ រូប​ នឹង​ប្រកួត​ប្រជែង ដណ្តើម​ពាន​ រង្វាន់​ផ្នែក​ពាណិជ្ជកម្ម​

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត