ភាព​អត់​ការងារ​ធ្វើ​នឹង​កើន​ឡើងជា​សាកល​ចំនួនជាង ៥​ លាន​

Doliprane TVC

ទីផ្សារការងារ​បាន​នឹង​កំពុង​ផ្លាស់ប្តូរ ជាពិសេស​ការកើនឡើង​នូវ រូ​បូ (​មនុស្ស​យន្ត​) និង​បច្ចេកវិទ្យា​នៃ បញ្ញា​សិប្ប​និ​មិ្ម​ត ដែល​នឹង​ជះឥទ្ធិពល​ដល់​ភាព​បាត់បង់​ការងារ​ចំនួន ៥,១​លាន​នាក់ នៅក្នុង​រយៈពេល ៥​ឆ្នាំ​ខាង មុខ ជាពិសេស​ក្នុងប្រទេស​អភិវឌ្ឍន៍ ​។ នេះ​បើតាម​ការប៉ាន់ប្រមាណ​ពី​អ្នកសេដ្ឋកិច្ច​ក្នុងជំនួប​កិច្ចប្រជុំ World Economic Forum ដែល​បានរៀបចំ​នៅក្នុង​ប្រទេស​ស្វី​ស​កាលពី​សប្តាហ៍​កន្លងទៅ​ថ្មីៗ​នេះ បាន​អោយដឹងទៀតថា ការបាត់បង់​ការងារ អាច​នឹងមាន​ចំនួន ៧,១​លាន​ការងារ និង​បំពេញបន្ថែម​មកវិញ​នូវ​ការងារ​ដំណែង​ថ្មី​ចំនួន ២​លាន​ការងារ ។

ភាព​អត់​ការងារ​ធ្វើ​នឹង​កើន​ឡើងជា​សាកល​ចំនួនជាង ៥​ លាន​

​ប្រទេស​អភិវឌ្ឍន៍​ធំៗ​ចំនួន ១៥ ដែល​គេ​បានធ្វើការ​សិក្សា​នេះ គឺមាន​ចំនួន ៦៥% ​នៃ​ចំនួន​កំលាំង​ពលកម្ម​សរុប​នៅ​ទូទាំង​ពិភពលោក​ ។ ការវាយតម្លៃ​នេះ​គឺ​ធ្វើ​ឡើយ​ដោយ​ពិនិត្យ​ទៅលើ​វិស័យ​បច្ចេកវិទ្យា​ដែល​កំពុង​ប្រើប្រាស់​ក្នុងប្រទេស​ជឿនលឿន​ទាំងនោះ ដែល​ភាគច្រើន​បាន​ប្រើ​ជំនួស​ការងារ​មនុស្ស​ទៅហើយ ជាពិសេស​ឧស្សាហកម្ម​ផ្នែក​ផលិត វិស័យ​ថែទាំ​សុខភាព និង​សេវា​បំរើ​អតិថិជន​។​

បើ​យោងតាម​អង្គការ​ពលកម្ម​អន្តរជាតិ ILO បាន​បា​៉​ន់​ប្រមាណ​អោយដឹងថា ប្រទេសមួយ​ចំនួន​ដែលជា សមាជិក​នៃ​អង្ក​ការ​សហប្រជាជាតិ នឹង​ប្រឈម​នឹង​ភាព​អត់​ការងារ​ធ្វើជា​សាកល​ចំនួន ១១​លាន​ការងារ នៅត្រឹម​ឆ្នាំ ២០២០​។ ២/៣​នៃ​ការងារ​ទាំងនោះ ភាគច្រើន​ជា​ការងារ​ការិយាល័យ រដ្ឋបាល និង​ការងារ ប្រចាំថ្ងៃ​មួយចំនួន​ដែល​ដាក់ជំនួស​មកវិញ​នូវ​ម៉ា​សី​ុ​ន​វ័យឆ្លាត​។

ទោះជា​យ៉ាងនេះ​ក្តី ការងារ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ ការស្រាវជ្រាវ​វិភាគ​ទិន្នន័យ មុខតំណែង​ផ្នែក​លក់​និង ទីផ្សារ នៅតែ​ត្រូវការ​ជា​ចាំបាច់​។ ស្ត្រី​គឺជា​ក្រុម​ដែល​អាច​ប្រឈមមុខ​នឹង​ការបាត់បង់​ការងារ​ច្រើនជាង​បុរស ។ សុផល​