នាយក​រដ្ឋា​ន​ប្រយុទ្ធ​នឹង​ជម្ងឺឆ្លង​បានប្រកាសថា​៖ កុំ​ប្រើ​ថ្នាំ​ផ្សះ ប្រសិនបើ មាន​របួស​តិចតួច​ឬ ផ្តាសាយ

​ នាយក​រដ្ឋា​ន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង បាន​អំពាវនាវ ដល់​ប្រជាជន​កម្ពុជា សូមកុំ​ប្រើ​ថ្នាំ​ផ្សះ បើ​គ្រាន់តែ របួស​តិចតួច គ្រុនក្តៅ ឬ ផ្តាសាយ ត្រូវ​ចងចាំ​ថា ថ្នាំ​ផ្សះ ជា​ជាតិ​គិ​មី​ប្រើ​សម្រាប់​សម្លាប់​មេរោគ នៅពេលដែល​រោគសញ្ញា​បញ្ជាក់ថា មាន​ពួកវា​មាន វត្តមាន​នៅក្នុង​ខ្លួន និង​មានតែ​គ្រូពេទ្យ​ទេ​ដែល​ដឹង​។