ស្ងាត់ៗ ផាន់ ម៉ូ​នី​កា មាន​ផ្ទៃពោះ​កូន​ទី​ពីរ ៧ ខែ​

Doliprane TVC

ក្រោយពី​មានកូន​ស្រី​អាយុ​ជាង​ពីរ​ឆ្នាំ ពេលនេះ​តារាចម្រៀង​សម្បុរ​ស្រអែម​ស្រស់​នៅក្នុង ផលិតកម្ម​សាន់​ដេ ផាន់ ម៉ូ​នី​កា បានសម្រេច​ចិត្ត​យក​កូន​ទី​ពីរ ហើយ​ពេលនេះ​នាង កំពុង​ពរ ពោះ កូន​ទី​ពីរ​ប្រមាណ​ជា ៧ ខែ​មកហើយ ។ គេ មិន​បានដឹង​ច្បាស់​ថា តើ​កូន​ក្នុង​ផ្ទៃ​របស់ ផាន់ ម៉ូ​នី​កា ជា​កូនប្រុស ឬ​ស្រី នោះឡើយ ។ មួយរយៈ​ចុងក្រោយ​នេះ គេ​មិនសូវ​ឃើញ ផាន់ ម៉ូ​នី​កា លេចមុខ​នៅតាម​ឆាក​តន្ត្រី​ដូច​មុនៗ ឡើយ ។ ក្នុងនោះ​ក៏មាន​អ្នកខ្លះ​គិតថា តារា​រូបនេះ​ប្រហែលជា​បោះបង់​ការងារ​សិល្បៈ ហើយ​ងាក​ទៅ រក​ការងារ​ជំនួញ​ដែល​កំពុងតែ​ជោគជ័យ​នោះ​ហើយ ។

ស្ងាត់ៗ ផាន់ ម៉ូ​នី​កា មាន​ផ្ទៃពោះ​កូន​ទី​ពីរ ៧ ខែ​

តាមពិត ផាន់ ម៉ូ​នី​កា មិនមាន​សកម្មភាព​ក្នុង​សិល្បៈ ដោយសារ​នាង​មាន​ផ្ទៃពោះ ដែល​ត្រៀម​នឹង​សម្រាល​នៅ​រយៈពេល​ពីរ​ខែ​ខាងមុខនេះ ។ បើតាម​ការ បង្ហើប​ពី​សំណាក់​អ្នក​ជិតស្និទ្ធ ផាន់ ម៉ូ​នី​កា បានអោយដឹងថា ម៉ូ​នី​កា និង ទារក​ក្នុង​ផ្ទៃ​មាន​សុខភាព​ល្អ ប្រសើរ​ជាធម្មតា ។ ពេលនេះ​កូនស្រី​ទីមួយ​របស់​នាង មាន​អាយុ​ជាង​ពីរ​ឆ្នាំ​ហើយ នាង និង ស្វាមី​ទើប​ធ្វើ​ខួបកំណើត​គម្រប់​អាយុ ២ ឆ្នាំ​អោយ​កូនស្រី កាលពី​ចុង ខែវិច្ឆិកា ឆ្នាំ ២០១៥ កន្លងទៅ ។

ស្ងាត់ៗ ផាន់ ម៉ូ​នី​កា មាន​ផ្ទៃពោះ​កូន​ទី​ពីរ ៧ ខែ​

អ្វីដែល​គេ​បានកត់សំគាល់​នោះ ក្រៅពី​ការធ្វើ​ខួបកំណើត​ជា​លក្ខណៈ​ជួបជុំ​គ្រួសារ​ហើយ​នោះ ផាន់ ម៉ូ​នី​កា បានធ្វើ​ខួបកំណើត​កូនស្រី​ដែលមាន ឈ្មោះ CoCo ដោយ​ការចែក​អាហារ​ថ្ងៃត្រង់​ដល់​កុមារកំព្រា និង កុមារ​ក្រីក្រ ដោយ​ចំណាយ​ថវិកា អស់​ប្រមាណ​ជា​ពីរពាន់​ដុល្លារ ។ ផាន់ ម៉ូ​នី​កា ក៏​ជា​តារាចម្រៀង ដែលមាន​ឈ្មោះ​បោះ​សម្លេង​ក្នុង​ពិភព​សិល្បៈ​គួរសម ។ បទ​ចម្រៀង ដែល​ធ្វើអោយ​មហាជន​ទទួលស្គាល់​នាង​គឺ​បទ «​រំ​ចង់​ប្រែ​ពណ៌​» ។

ស្ងាត់ៗ ផាន់ ម៉ូ​នី​កា មាន​ផ្ទៃពោះ​កូន​ទី​ពីរ ៧ ខែ​

ប៉ុន្តែ​ក្រោយពី​នាង​បាន​ចូល​រោងការ ជាមួយ​លោក គង់ សុខ​ម៉េង ដែលជា​ប្អូនប្រុស​របស់លោក រ៉ា​យុទ្ធ កាលពី​ឆ្នាំ ២០១៣ មក​តារាចម្រៀង​រូបនេះ​ហាក់​មិនសូវ​រវីរវល់ និង ការងារ​សិល្បៈ​ដូច​មុន​ប៉ុន្មាន​ឡើយ ។ ផាន់ ម៉ូ​នី​កា បាន​ងាក​ទៅរក​អាជីព​ជំនួញ​ដែលជា​ម្ចាស់​ហាង KAKA SUKI និង BBQ ដែល​កំពុង​ទទួលបាន​ការ គាំទ្រ​ពី​សំណាក់​អតិថិជន​ជាច្រើន ៕ ចេ​នី​

​ ​