កូនប្រុស ម៉ែន គង្គា ស្អាត​បែប​កូនកាត់​អាហ្វ្រិក​

Doliprane TVC

អតីត​តារា​សម្ដែង និង ជា​តារាចម្រៀង​ស្រី​ល្បីឈ្មោះ​អ្នកនាង ម៉ែន គង្គា បាន​ទៅ​រស់នៅ​សហ រដ្ឋ​អាមេរិក​ជា​យូរ​មកហើយ ហើយ​រហូតមក​ដល់ពេលនេះ​នាង​មាន​ប្តី និង កូនប្រុស​ម្នាក់​គួរឱ្យ​ស្រ ឡាញ់​ថែម​ទៀតផង ។​ ​រូបថត​ដែល​នាង​ទើបតែ​បង្ហាញ​ថ្មីៗ​នេះ​ជាមួយនឹង​កូនប្រុស​ដែលមាន​អាយុ​ប្រហែលជា​មួយឆ្នាំ​បានធ្វើឱ្យ Friend របស់​នាង​ជាច្រើន​កោតសរសើរ​ថា ស្អាត Cute និង​អ្នកខ្លះ​ថា ខ្ញុំ​ស្រឡាញ់​សក់ របស់គេ ។ មាន​មួយចំនួនទៀត​ឆ្ងល់​ថា ហេតុអ្វី​បានជា​សក់​កូន​របស់​នា​ង​រួញ ដូចជា​កូន​របស់​ជនជាតិ អាហ្វ្រិក​អ៊ីចឹង​? ព្រមទាំង​មាន​អ្នក​សួរ​នាង​ថា កូនកាត់​អាហ្វ្រិក​មែន​? ថែម​ទៀតផង ។

កូនប្រុស ម៉ែន គង្គា ស្អាត​បែប​កូនកាត់​អាហ្វ្រិក​

​តែ​ទោះជា​សក់​កូន​របស់​អ្នកនាង ម៉ែន គង្គា រួញ​ដូចជា​កូន​អាហ្វ្រិក​យ៉ាងណាក្តី តែ​មុខមាត់​របស់ គេ​ស្អាត Cute គួរឱ្យ​ស្រលាញ់​ខ្លាំងណាស់ ហើយ​ដោយសារតែ​សក់រួញ​បែបនេះ​ក៏បាន​ធ្វើឱ្យ​សម្រស់ របស់គេ​មើលទៅ​កាន់តែ Cute ថែម​មួយកម្រិត​ទៀតផង​ដែរ ។​ គួរ​រំលឹក​ផងដែរ​ថា ទស្សនិកជន​ភាគច្រើន​នៅក្នុង​ប្រទេស​កម្ពុជា​ស្ទើរតែ​ភ្លេចមុខ​អ្នកចម្រៀង និង​សម្តែង ម៉ែន គង្គា បាត់ទៅហើយ ព្រោះ​ចាប់តាំងពី​នាង​បាន​ទៅ​រស់នៅ​សហរដ្ឋអាមេរិក គេ​មិន ដែល​បានឃើញ​នាង​ត្រឡប់មក​បង្ហាញមុខ​ក្នុងនាម​ជា​អ្នកសិល្បៈ​នោះទេ ។​

កូនប្រុស ម៉ែន គង្គា ស្អាត​បែប​កូនកាត់​អាហ្វ្រិក​

​ទោះជា​ទស្សនិកជន​ស្រុក​ខ្មែរ​មិនបាន​ឃើញ​មុខ​អ្នកចម្រៀង ម៉ែន គង្គា ក្នុងនាម​ជា​អ្នកសិល្បៈ ក៏ដោយ តែ​អ្នក​នៅក្រៅ​ប្រទេស​ដូចជា​សហរដ្ឋអាមេរិក កាណាដា ជាដើម​បែរជា​បានឃើញ​នាង​កាន់ ក្បាល មេក្រូ​ច្រៀង​នៅតាម​ភោជនីយដ្ឋាន​មួយចំនួន​នៅ​ទីនោះ​ជា​ហូរហែ ។​ សូមបញ្ជាក់​ផងដែរ​ថា ម៉ែន គង្គា បាន​ចាប់​អាជីព​សិល្បៈ​នៅក្នុង​ឆ្នាំ ២០០២ ដែល​ដំបូង​ឡើយ នាង​គ្រាន់តែ​ជា​អ្នក​សម្តែង​នៅក្នុង​បទ​ចម្រៀង​ខារ៉ាអូខេ​តែប៉ុណ្ណោះ ក្រោយមក​នាង​បាន​ក្លាយជា​អ្នក​ចម្រៀង​ដែល​ត្រូវបាន​គេ​ស្គាល់​នាង​តាមរយៈ​បទ «​ទឹកចិត្ត​ម្តាយ​» ក្នុង​អាល់​ប៊ុ​ម​ដំបូង​របស់​ផលិតកម្ម SSB ហើយ​ក្រោយមកទៀត​ក៏បាន​ក្លាយជា​ពិធី​ការិនី​ផងដែរ ។​

កូនប្រុស ម៉ែន គង្គា ស្អាត​បែប​កូនកាត់​អាហ្វ្រិក​

​គេ​ក៏​នៅចាំ​បានដែរ​ថា ម៉ែន គង្គា កាលពី​ចាប់ផ្តើម​ល្បីឈ្មោះ​ដំបូង​ដោយសារតែ សម្រស់​ស្រស់ ស្អាត​ផង​នោះបាន​ធ្វើឱ្យ​បុរស​មួយចំនួន​ជ្រួលជ្រើម​ដាក់​នាង​ហើយ​មុននឹង​ចេញទៅ​សហរដ្ឋអាមេរិក​ធ្លាប់មាន​ព័ត៌មាន​ចចាមអារ៉ាម​ថា នាង​ស្រឡាញ់​ប្តី​គេ ប៉ុន្តែ​ព័ត៌មាន​ចចាមអារ៉ាម​នេះ​ត្រូវបាន ម៉ែន គង្គា បដិសេធ​តាំងតែ​ពី​ពេល​នោះមក​ម្លេះ ៕ យ៉ា​នុ​