Modric បកស្រាយ​ពី​ព័ត៌មាន​ផ្ទេរ​ទៅ​កាន់ Bayern Munich

Modric បកស្រាយ​ពី​ព័ត៌មាន​ផ្ទេរ​ទៅ​កាន់ Bayern Munich

កន្លងមក​ប្រភព​ព័ត៌មាន​មួយ​ចំនួន​បាន​ផ្សាយ​ថា​ខ្សែ​បម្រើ Luka Modric អាចចាកចេញ​ពី Real Madrid  ទៅ​លេង​នៅ Bayern Munich ដែល​មាន​លោក Carlo Ancelotti ដឹកនាំ​នៅ​ទីនោះ ជំនួស​ Pep Guardiola នា​ពេល​ចប់​រដូវ​កាល​។ ឆ្លើយ​តប​នឹង​ពាក្យ​ចចាមអារ៉ាមទាំងនោះ​ កីឡាករ​សញ្ជាតិ​ក្រូអាត​បាន​ចេញ​មក​បដិសេធ​ហើយ បញ្ជាក់​ថា​វា​មិន​មែន​ជា​ការ​ពិត​នោះ​ទេ។

 

Modric បកស្រាយ​ពី​ព័ត៌មាន​ផ្ទេរ​ទៅ​កាន់ Bayern Munich

 

Modric ត្រូវ​គេ​ជឿ​ថា​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ លោក Ancelotti តាំង​ពី​ពេល​អ្នក​ទាំងពីរ​នៅ​ជាមួយ​គ្នា​នៅ Real Madrid ទើប​ធ្វើ​ឲ្យ​លេច​រឿង​រ៉ាវ​នេះ​ឡើង។ យ៉ាង​ណា​ក្ដី អតីត​កីឡាករ Spurs បាន​បញ្ជាក់​ថា៖ “វា​គ្រាន់​តែ​ជា​ពាក្យ​ចចាមអារ៉ាម​ប៉ុណ្ណោះ។ ទោះ​ជា​យើង​ទាំង​ពីរនៅ​រាប់​អាន​គ្នា តែ​ខ្ញុំ​ និង​គាត់​មិន​ដែល​ពិភាក្សា​ពី​ការ​ទៅ​លេង​នៅ Bayern ម្តង​ណា​ឡើយ”។

 

ក្លិប​យក្ស​អេស្ប៉ាញ Real ​នៅ​សល់​កុងត្រា​ជាមួយ Modric រហូត​ដល់​ឆ្នាំ២០១៨ តែ​យ៉ាង​ណា​ក៏ដោយ​ប្រភព​មួយ​ចំនួន​សង្ស័យ​ថាលោក Ancelotti មាន​បំណង​នាំ​យក​អតីត​កីឡាករ​របស់​​លោក​ទៅ​ចូលរួមជាមួយ​ ពេល​ចាប់​ផ្ដើម​ការងារ​នៅ​ទឹកដី Allianz Arena រដូវកាល​ក្រោយ៕

 

ចុចអាន៖ Pep នឹង​ចាកចេញ​​ពី Bayern ជំនួស​វិញ​ដោយ Ancelotti

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ sport-english