ជិត ២៥០​នាក់​​មក​ពី២៦ ប្រទេស​​នឹង​​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​នៅ​អង្គរ


ជិត ២៥០​នាក់​​មក​ពី២៦ ប្រទេស​​នឹង​​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​នៅ​អង្គរ

​​​មនុស្ស​ប្រមាណ​ជា​ជិត ២៥០​នាក់​មក​ពី​ ២៦​ប្រទេស​​នៅ​​លើ​ពិភព​លោក នឹង​​​ចូល​រួម​ប្រកួត​ក្នុង​កម្ម​វិធី​រត់​ប្រណាំង​​ចម្ងាយ​ឆ្ងាយ​​ក្នុង​ធម្មជាតិ នៅ​ទឹក​ដី​ខេត្ត​សៀម​រាប​ប្រសាទ​អង្គរវត្ត​​នា​ថ្ងៃ​ទី២៣-២៤ ខែ​មករា ឆ្នាំ​២០១៦ ​ខាង​មុខ​នេះ។

 

ជិត ២៥០​នាក់​​មក​ពី២៦ ប្រទេស​​នឹង​​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​នៅ​អង្គរលោក វ៉ាត់​ ចំរើន

 

​លោក វ៉ាត់ ចំរើន អគ្គ​លេខាធិការ​​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​ឲ្យ​ដឹង​ក្នុង​សន្និសីទ​​សារព័ត៌មាន​​ស្ដី​ពី​​ទិវា​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ក្នុង​ធម្មជាតិ​​ កាល​ពី​ព្រឹក​ថ្ងៃ​ទី២០ ខែ​មករា ​នេះ​ថា ​ព្រឹត្តិការណ៍​​រត់​ប្រណាំង​ខាង​លើ​មាន​​អ្នក​​ចូល​រួម​ប្រមាណ​ជា​ជិត ២៥០នាក់។ ក្នុង​​ចំណោម​​នោះ​​ចែក​ចេញ​ជា​ ៤​កម្ម​វិធី​ប្រកួត​គឺ​រត់​ចម្ងាយ​ ៣២គីឡូម៉ែត្រមាន​កីឡាករ-កីឡា​ការិនី ១០០នាក់​​, ដើរ​ឈើច្រត់​​២ចម្ងាយ ៣២គីឡូម៉ែត្រមាន​១៥នាក់​​, ​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​៦៤​គីឡូម៉ែត្រ​មាន​​ចន្លោះ​ពី ៥០​ទៅ ៦០​នាក់​ និង​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​បំផុត១២៨​គីឡូម៉ែត្រ​មាន​​ចន្លោះ​ពី ៥០​ទៅ ៦០​នាក់​។

 

​​​​​​​អគ្គ​លេខាធិការ​​​រូប​នេះ​បាន​​បន្ត​ថា របៀប​ប្រកួត​​រត់​​ចម្ងាយ​ក្នុង​ធម្មជាតិ​នេះ​​គឺ ​រត់​កាត់​ព្រៃ​ឈើ និង​ផ្លូវ​លំបាក​ផ្សេងៗ ​ដែល​អ្នក​រៀប​ចំ​កម្ម​វិធី​បាន​កំណត់​ទុក​មុន។ ​លើស​ពី​នេះ​ទៀត​អ្នក​រត់​ទាំង​អស់​​អាច​ឈប់​សម្រាក​​បាន​រៀង​រាល់ ​១៥​គីឡូម៉ែត្រ​ម្ដង មិន​អនុញ្ញាត​ឲ្យ​ឈប់​សម្រាក​​ខុស​លក្ខន្តិកៈ​​​មិន​ថា​ថ្ងៃ​ឬ​មួយ​យប់។

 

​លោក​បន្ថែម​ថា ​អ្នក​ចូល​រួម​ប្រកួត​ចម្ងាយ​ ៣២​គីឡូម៉ែត្រ​បង់​ប្រាក់ ៦០ដុល្លារ​អាមេរិក ចូលរួម​ប្រកួត​ចម្ងាយ​ ៦៤​គីឡូម៉ែត្រ​បង់​ប្រាក់​ ៩០ដុល្លារ​អាមេរិក និង​១២៨ ​គីឡូម៉ែត្រ​​បង់​ ១៦០​ដុល្លារ​អាមេរិក​។ ​សម្រាប់​ជន​ជាតិ​ខ្មែរ​ចូល​រួម​​ប្រកួត​មិន​មាន​បង់​ប្រាក់​ឡើយ។

 

​​កម្ម​វិធីខាង​លើ​​ទើប​តែ​បង្កើត​ឡើង​ជា​លើក​ទី​១ ប៉ុណ្ណោះ​នៅ​កម្ពុជា នឹង​គ្រោង​ធ្វើ​នា​ឆ្នាំ​ក្រោយ​ៗ បន្ត​​ទៀត​។ ទិវា​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ក្នុង​ធម្មជាតិ​នេះ​​ បង្កើត​​ឡើង​ ដោយ​មាន​ការ​សហការ​គ្នា​រវាង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ និង​​ក្រុមហ៊ុន​​ទេសចរណ៍​របស់​​ប្រទេស​បារាំង​ Phoenix Voyages Group ។ ​ប្រាក់​ដែល​ប្រមូល​ពី​ទិវា​រត់​​ប្រណាំង​នេះ​​ នឹង​យក​ទៅ​​ជួយ​កុមារ​ក្រី​ក្រ និង​កំព្រា​ក្នុង​ប្រទេស​កម្ពុជា៕

 

ជិត ២៥០​នាក់​​មក​ពី២៦ ប្រទេស​​នឹង​​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​នៅ​អង្គរ

 

ជិត ២៥០​នាក់​​មក​ពី២៦ ប្រទេស​​នឹង​​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​នៅ​អង្គរ

 

ជិត ២៥០​នាក់​​មក​ពី២៦ ប្រទេស​​នឹង​​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​នៅ​អង្គរ

 

ជិត ២៥០​នាក់​​មក​ពី២៦ ប្រទេស​​នឹង​​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​នៅ​អង្គរ

 

ជិត ២៥០​នាក់​​មក​ពី២៦ ប្រទេស​​នឹង​​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​នៅ​អង្គរ

​​​អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​