Facebook បញ្ចេញ Browser ថ្មី ផ្ដល់សុវត្ថិភាព ដល់អ្នកប្រើប្រាស់

ដើម្បីផ្ដល់សុវត្ថិភាព ក្នុងការស្វែងរកព័ត៌មាន នានាលើអិនធើណិត ដល់អ្នកប្រើប្រាស់ Facebook បានបញ្ចេញ Browser ថ្មីមួយប្រភេទដែលមានឈ្មោះថា Tor ដែលពួកគេអះអាងថាជា Browser ដែលអាចផ្ដល់សុវត្ថិភាព ខ្ពស់ដល់អ្នកប្រើប្រាស់។

Facebook បញ្ចេញ Browser ថ្មី ផ្ដល់សុវត្ថិភាព ដល់អ្នកប្រើប្រាស់

លោក Kate Krauss អ្នកនាំពាក្យរបស់គម្រោង នេះបានពន្យល់ថា Tor ជា Browser ដែលផ្ដុំ (encrypted ) ទិន្នន័យរបស់អ្នកប្រើប្រាស់ ឲ្យទៅជាទិន្នន័យមួយប្រភេទដែល មិនអាចនឹងបំបែកបាន។ រួចវាអាចលាក់ IP address របស់ឧបករណ៍ លោកអ្នកដែលបានភ្ជាប់ អិនធើណិតផងដែរ។

តាមពិតទៅ Facebook បានដាក់ឲ្យសាកល្បង Browser Tor ដែលដំណើរការលើ កុំព្យូទ័រតាំងពីឆ្នាំ២០១៤ មកម្ល៉េះ តែទើបតែមួយរយៈ ក្រោយនេះទើបពួកគេបានដាក់ឲ្យ ដំណើរការលើប្រព័ន្ធ ប្រតិបត្តិការ Android ។

សម្រាប់អ្នកចង់ប្រើ Browser Tor អ្នកតម្រូវឲ្យទាញយកកម្មវិធី Orbot ជាមុនសិនទើបអាចដំណើរការ Browser Tor បាន។

បញ្ជាក់៖ Tor ស្ថិតក្នុងដំណាក់កាល សាកល្បងនៅឡើយទេ៕

Facebook បញ្ចេញ Browser ថ្មី ផ្ដល់សុវត្ថិភាព ដល់អ្នកប្រើប្រាស់

Facebook បញ្ចេញ Browser ថ្មី ផ្ដល់សុវត្ថិភាព ដល់អ្នកប្រើប្រាស់

ប្រភព៖ សប្បាយ