ឡៅ ស៊ីណាត លើកដៃសំពះសុំ ជំនួយព្យាបាលបាក់ជើង ខណៈប្រពន្ធកូនខ្ចី

ឡៅ ស៊ីណាត បានបង្ខំចិត្តរកជំនួយ ពីសប្បុរសជនដើម្បី ព្យាបាលរបួសបាក់ ឆ្អឹងជើងខាងឆ្វេង ក្រោយដឹងថា ខ្លួនមិនអាចឡើងសង្វៀន យ៉ាងហោចណាស់១ឆ្នាំ ហើយប្រពន្ធក៏ទើប មានកូនខ្ចីថែមទៀតដែលមិន អាចប្រកបការងារបាន។

ឡៅ ស៊ីណាត លើកដៃសំពះសុំ ជំនួយព្យាបាលបាក់ជើង ខណៈប្រពន្ធកូនខ្ចី

កីឡាករ ឡៅ ស៊ីណាត (ប្រកួតកន្លងមក)

ខ្លាចាស់ ឡៅ ស៊ីណាត បានឲ្យដឹងថា រូបគេមិនអាចឡើង ប្រកួតរហូត១ឆ្នាំ ស្របពេលប្រពន្ធកូនខ្ចី ដូចនេះគ្មានចំណូលចូលគ្រួសារ ហើយរបួសក៏ត្រូវការថ្នាំព្យាបាល រហូតដល់ជាសះស្បើយ។ ការប្រកាសសុំជំនួយនេះ ដើម្បីអាចមានលទ្ធភាព ទុកសម្រាប់ព្យាបាលរបួស និងផ្គត់ផ្គង់គ្រួសារបន្តិចបន្តួចប៉ុណ្ណោះ។

កីឡាកររូបនេះបាននិយាយថា ៖«ជីវភាពខ្ញុំក្រ ប្រពន្ធកូនខ្ចីទៀត របួសនេះត្រូវការថ្នាំលេបរយៈពេលយូរ ពិតណាស់ខ្ញុំពិបាកណាស់ បើមិនសុំជំនួយ មិនដឹងថា បានប្រាក់ពីណាព្យាបាលបន្តទេ»។ ទន្ទឹមនឹងនោះដែរខាងស្ថានីយ ទូរទស្សន៍បាយ័ន នឹងចេញថ្លៃព្យាបាល ទាំងស្រុងរាល់ការចំណាយនៅមន្ទីរពេទ្យ។ ស៊ីណាត បានបញ្ជាក់បន្ថែម។

ឡៅ ស៊ីណាត បានរងរបួសបាក់ជើងឆ្វេង ក្នុងការប្រកួតមិត្តភាព អន្តរជាតិកម្ពុជា-ថៃនៅបាយ័នបឹងស្នោរ កាលពីថ្ងៃអាទិត្យ ទី១៧ ខែមករា ឆ្នាំ២០១៦៕

ឡៅ ស៊ីណាត លើកដៃសំពះសុំ ជំនួយព្យាបាលបាក់ជើង ខណៈប្រពន្ធកូនខ្ចី

ប្រភព៖ សប្បាយ