Van Gaal កំពុងពិចារណា ចេញពី Man Utd មុនកិច្ចសន្យា

Louis van Gaal អ្នកចាត់ការក្រុម Manchester United កំពុងពិចារណាចាក ចេញពីបិសាចក្រហម ក្រោយចប់រដូវកាលនេះ មុនពេលកំណត់ក្នុងកិច្ចសន្យាដែលត្រូវ បញ្ចប់នៅឆ្នាំ២០១៧។

Van Gaal កំពុងពិចារណា ចេញពី Man Utd មុនកិច្ចសន្យា

Mourinho & Van Gaal (ស្តាំ)

ប្រភពពីហូឡង់ បានឲ្យដឹងថា គ្រួសាររបស់អ្នកចាត់ការវ័យ ៦៤ឆ្នាំរូបនេះ ព្រួយបារម្ភខ្លាំង ដោយសារ Van Gaal មានសម្ពាធខ្លាំងពេក ដែលអាចនឹងធ្វើឲ្យអ្នកចាត់ការរូបនេះ បញ្ចប់កិច្ចសន្យា មុនពេលកំណត់១ឆ្នាំ។

ចំណែកឯអតីតអ្នកចាត់ការក្រុម Ajax, Barcelona, Bayern Munich និងគ្រូបង្វឹកជម្រើសជាតិហូឡង់ ក៏ចង់ចាកចេញដោយខ្លួនឯង ជាជាងត្រូវក្លិបបណ្ដេញចេញដែរ ព្រោះកន្លងមកអ្នក ចាត់ការរូបនេះ តែងចាកចេញពី តំណែងដោយខ្លួនឯង។

Van Gaal កំពុងពិចារណា ចេញពី Man Utd មុនកិច្ចសន្យា

បើ Van Gaal ចាកចេញពីទឹកដី Old Trafford ក្រោយចប់រដូវកាលនេះមែន នោះនឹងបើកផ្លូវឲ្យអ្នកចាត់ការ Jose Mourinho ដែលត្រូវ Chelsea បណ្ដេញចេញខែមុន ឡើងដឹកនាំបិសាចក្រហមវិញ។ អ្នកចាត់ការរហស្សនាម “Special One” ពុំទាន់ចាប់អារម្មណ៍ដឹកនាំ ក្រុមណានៅឡើយទេ ដោយលោករកចាំឱកាសដឹកនាំ Man Utd នៅរដូវកាលក្រោយ៕

ប្រភព៖ សប្បាយ