ក្រុមហ៊ុន Panasonic បញ្ចេញទូរស័ព្ទថ្មីភ្ជាប់ មកជាមួយនឹងកាម៉េរ៉ា ២០មេហ្គាភិចសែល

បច្ចេកវិទ្យា៖ ជាមួយនឹងកាម៉េរ៉ា ២០មេហ្គាភិចសែល ទូរស័ព្ទ Lumix CM1 របស់ ក្រុមហ៊ុន Panasonic ជាបច្ចេកវិទ្យាមួយ ដោយមិនទាន់មានក្រុមហ៊ុនទូរស័ព្ទផ្សេងៗធ្វើបាននៅឡើយ ។ តើអ្នកចង់ឲ្យឧបករណ៍ នេះមាននៅលើ iPhone ឬ Galaxy Note ? ប្រហែលជាមិនអាចនោះទេ តែ Lumix CM1 របស់ ក្រុមហ៊ុន Panasonic ម៉ូដែលថ្មី គឺមានមុខងារនេះ ដោយភ្ជាប់ដោយ កាម៉េរ៉ាទំហំ ២០មេហ្គាភិចសែល ដោយប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ Android ហើយកាម៉េរ៉ាភ្ជាប់ជាមួយនឹង LTE ។

ទូរស័ព្ទល្អឯកនេះ មានកំរាស់១៥មីលីម៉ែត្រ ហើយអេក្រង់ទំហំ ៤.៧ អ៊ីញ និងអេក្រង់បង្ហាញរូបភាពកម្រិត 1080 ភិចសែល ។ សម្រាប់អង្គចងចាំ ២ជី និង អាចថែមអង្គចងចាំ១៦ ជីថែមទៀត ហើយប្រព័ន្ធដំណើរការស៊ីភីយូ Snapdragon 801 ។

ស្មាតហ្វូនចុងក្រោយ របស់ Panasonic តម្លៃប្រហែល ៨៥០ដុល្លារអាម៉េរិក ខាងក្រុមហ៊ុនបានបញ្ជាក់ថា ទូរស័ព្ទម៉ូដែលនេះ ផលិតតែ ៥០០ គ្រឿងតែប៉ុណ្ណោះ ៕

ក្រុមហ៊ុន Panasonic បញ្ចេញទូរស័ព្ទថ្មីភ្ជាប់ មកជាមួយនឹងកាម៉េរ៉ា ២០មេហ្គាភិចសែល