សពក្មេងស្រី ដែលគេប្រទះឃើញ នៅឃុំល្បើក ត្រូវសមត្ថកិច្ច ដាក់ការសង្ស័យថា ជាករណីរំលោភសម្លាប់

កំពត ៖ សាកសពក្មេងស្រី ត្រូវប្រជាពលរដ្ឋប្រទះឃើញ នៅម៉ោង៧ព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ ចំណុច ស្នឹមចំបើងវាលស្រែ ស្ថិតក្នុងភូមិត្រពាំងគុយ ឃុំល្បើក ស្រុកឈូក ។

 មន្ត្រីនគរបាលមូលដ្ឋាន បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលថា កុមារីរងគ្រោះ ឈ្មោះឃុន ណាន អាយុ១៤ឆ្នាំ មុខរបរសិស្ស រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ ។

មន្ត្រីនគរបាលដដែលបន្តថា ជនរងគ្រោះ បានបាត់ខ្លួនតាំងពីថ្ងៃទ១៩ ខែមករា ឆ្នាំ២០១៦ ខណៈចេញ ទៅរៀននៅសាលា កាលពីព្រឹក ថ្ងៃទី១៨ខែមករា លុះដល់ល្ងាចមិនឃើញមកផ្ទះវិញ បងប្អូនបានចេញទៅដើររុករក តែមិនឃើញសោះ រហូតមកដល់ព្រឹក ថ្ងៃទី២០នេះ ទើប្រជាពលរដ្ឋក្នុងភូមិជាមួយ ដើរចេញទៅវាលស្រែ ក៏ប្រទះឃើញសពរងគ្រោះតែម្តង ដែលដេកស្លាប់យ៉ាងអនោចអធម ។ កុមារីរងគ្រោះរស់ នៅជាមួយឪពុក ឈ្មោះងួន រឿនអាយុ៥៥ឆ្នាំ ឯម្តាយបានស្លាប់ចោលហើយ ។ ឪពុកមិនបាននៅផ្ទះទេ គឺរវល់ចេញទៅលេងបងប្អូននៅឯខេត្តក្រៅ ដោយទុកជនរងគ្រោះ នៅផ្ទះជាបងប្អូន។ តាមសមត្ថកិច្ចនគរបាលជំនាញ ដាក់ការសង្ស័យជំហ៊ានដំបូងថា ជាករណីរំលោភសម្លាប់។

បច្ចុប្បន្នកម្លាំងនគរបាល ជំនាញស្នងការដ្ឋានខេត្ត បាននិងកំពុងតែធ្វើកោសល្យវិច័យ នៅកន្លែងកើតហេតុ ដើម្បីវែករកមុខសញ្ញាជនសង្ស័យ យកមកផ្តន្ទាទោសតាមច្បាប់ ៕