ឯកឧត្តម សម រង្ស៊ីប្រកាសជំហរជាថ្មីថា នឹងចូលមកកម្ពុជាវិញ មុនថ្ងៃបោះឆ្នោត

ភ្នំពេញ៖ ឯកឧត្តម សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួនឯង នៅក្រៅប្រទេសបន្ទាប់ ពីតុលាការភ្នំពេញចេញ ដីការកោះអញ្ជើញឲ្យចូលខ្លួន ដើម្បីសាកសួរលើ បណ្តឹងមួយចំនួន បានអះអាងថា នឹងត្រឡប់ចូលមកកម្ពុជា វិញមុនថ្ងៃបោះឆ្នោត ឆ្នាំ២០១៨ខាងមុខ ។ ការអះអាងរបស់មេ បក្សប្រឆំាងរូបនេះ ធ្វើឡើងនាថ្ងៃទី២០ មករា បញ្ជាក់ថា « ខ្ញុំនឹកមកបងប្អូនជនរួមជាតិ ជារៀងរាល់ថ្ងៃ”។

ជាមួយគ្នានោះដែរ បន្ទាប់ពីមានការសាកសួរតាមរយៈ សង្គមហ្វេសប៊ុកថា “តើចឹងពេលណា ដែលឯកឧត្ដមនឹងមកខ្មែរវិញ? សូមឆ្លើយតបផង ព្រោះខ្ញុំចង់ដឹងណាស់ ។ ឯកឧត្តម សម រង្ស៊ី សរសេរឆ្លើយតបមកវិញថា មុនបោះឆ្នោតខាងមុខ”។ ទោះជាយ៉ាងណាក្តីសម្រាប់ ការឆ្លើយរបស់មេបក្សប្រឆំាង នេះមិនត្រូវបានបញ្ជាក់ ពីពេលវេលាថ្ងៃខែណា ច្បាស់លាស់នោះទេ ។

តើឯកឧត្តម សម រង្ស៊ី អាចត្រឡប់ចូលស្រុកវិញឬទេ? ក្នុងករណីនេះ កំពុងតែស្ថិតក្នុងការ រង់ចំាមើលទំាងអស់គ្នា តើមានការសម្រប សម្រួលផ្លូវនយោបាយឬ ផ្លូវច្បាប់យ៉ាងណា ពីថ្នាក់ដឹកនំាបក្សប្រឆំាង និងបក្សកាន់អំណាចឬក៏អត់?

តាមអ្នកវិភាគនយោបាយមួយចំនួនលើកឡើងថា ឯកឧត្តម សម រង្ស៊ីនឹងអាចចូលស្រុកវិញ មានភាគរយតិចណាស់ ព្រោះថា ប្រមុខរាជរដ្ឋាភិបាលបាន ប្រកាសជាសាធារណថា នឹងមិន ស្នើសុំព្រះមហាក្សត្រ លើកលែងទោសឲ្យ ឯកឧត្តម សម រង្ស៊ីនោះទេ ។ ជាងនេះទៀត សម្តេចប្រកាសថា នឹងកាត់ដៃស្តាំចោល មិនចុះហត្ថលេខាឲ្យ ឯកឧត្តម សម រង្ស៊ីចូលវិញនោះទេ។

បើតាមអ្នកវិភាគ ឯកឧត្តម សម រង្ស៊ី ក៏មានផ្លូវចូលស្រុក វិញដែរ នៅពេលធ្វើការសម្រប សម្រួលផ្នែកនយោបាយ ណាមួយឬមានការដោះដូរ នូវចំណុចណាមួយនោះ ។ យ៉ាងណាក្តីសម្រាប់ ការវិភាគទំាងនេះ ត្រូវបានពលរដ្ឋថា ឯកឧត្តម សម រង្ស៊ីត្រូវតែចូលមកស្រុកវិញ ដើម្បីដឹកនំាបក្សរបស់ខ្លួន៕