តើ​អ្វី​ជា​សត្រូវ​នៃ​ការ​ស្រក​ទម្ងន់​?

តើ​អ្វី​ជា​សត្រូវ​នៃ​ការ​ស្រក​ទម្ងន់​?

​នៅពេល​ដែល​អ្នក​ចង់​ទទួលបាន​រាង​ស្អាត ហើយ​ត្រូវតែ​ស្វែងយល់​ពី​សត្រូវ​នៃ​ការ​ស្រក​ទម្ងន់​ជាមុនសិន បើ​ពុំ​ដូច្នោះ​ទេ សត្រូវ​នោះ​នឹង​រារាំង​អ្នក​មិនឲ្យ​ទទួលបាន​ជោគ​ជ័យ​ឡើយ​។ តើ​អ្វី​ជា​សត្រូវ​របស់​វា​នោះ​?

ការបរិភោគ​បាយ​ជាមួយ​ទូរស័ព្ទ​
មានន័យ​ថា​នៅពេល​ដែល​អ្នក​បរិភោគ​បាយ អ្នក​មិន​បាន​យកចិត្តទុកដាក់​ក្នុង​ការ​ពិសារ ដោយ​ញ៉ាំ​បណ្តើរ ចុច​ទូរស័ព្ទ​បណ្តើរ នោះ​វា​នឹង​ធ្វើឱ្យ​អ្នក​គ្មាន​អារម្មណ៍​ថា​ឆ្អែត ហើយ​ពិសារ​កាន់តែច្រើន​ទៅៗ​ដោយ​មិន​ដឹង​ខ្លួន នោះ​ទម្ងន់​អ្នកនឹង​កាន់តែ​ឡើង ហើយ​មិន​ចុះ​ទេ​។​

ចំនួន​នៃ​ការ​ទំពារ​ថយចុះ​
មនុស្ស​ដែល​ទំពារ​លឿន​ឆាប់​ឡើង​ទម្ងន់​ខ្លាំងណាស់ ដោយសារ​តែ​វា​ឆាប់​បញ្ជូន​ព័ត៌មាន​ទៅប្រាប់​ខួរក្បាល​ថា​ឆ្អែត​ហើយ ដូចនេះ​អ្នកនឹង​អាច​បរិភោគ​កាន់តែច្រើន ដោយសារ​តែ​អ្នក​ឆាប់​ឆ្អែត ហើយ​ក៏​ឆាប់​ឃ្លាន​ដែរ ដូចនេះ​អ្នក​គួរតែ​ទំពារ​យឺត ទើប​វា​បញ្ជូនទៅ​ខួរក្បាល​យឺត​។​

ការ​លេប​លឿន​
នៅពេល​ដែល​អ្នក​ពិសា​របាយ អ្នក​មិន​ត្រូវ​ធ្វើ​អ្វី​ផ្សេង​ឡើយ ព្រោះ​បើ​អ្នក​ធ្វើ​អ្វី​ផ្សេង នោះ​អ្នកនឹង​អាច​ភ្លេច​នូវ​ការបរិភោគ​បាយ​របស់​អ្នក ដូចនេះ​នៅពេល​ដែល​អ្នក​ដល់​ម៉ោង នោះ​អ្នកនឹង​លេប​ចូល​យ៉ាង​លឿន ដោយ​មិន​បាន​ទំពារ​ឲ្យ​ម៉ត់​ឡើយ នោះ​អ្នក​នឹង​មិន​អាច​រំលាយ​អាហារ​បាន​ល្អ​ទេ ជា​ហេតុ​ដែល​អាច​ធ្វើឲ្យ​អ្នក​នៅតែ​ធាត់ ហើយ​ពុំ​មាន​រូបរាង​ស្អាត​ដូច​អ្នក​ដទៃ​ទេ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី20  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។