​អាហារ​ដែល​អាច​បំផ្លាញ​សុខភាព​អ្នក​

​អាហារ​ដែល​អាច​បំផ្លាញ​សុខភាព​អ្នក​

​អាហារ​គឺជា​អ្វី​ដែល​មនុស្ស​គ្រប់រូប​ត្រូវការ​ជា​ចាំបាច់​រាល់ថ្ងៃ​សម្រាប់​ទ្រទ្រង់​រាងកាយ​គេ​ដើម្បី​រស់ ប៉ុន្តែ​នៅពេល​ដែល​អ្នក​បរិភោគ អ្នក​ត្រូវ​តែ​ប្រយ័ត្ន​ពី​អាហារ​មួយ​ចំនួន​ដែល​អាច​ធ្វើឲ្យ​អ្នក​មាន​អាយុ​ខ្លី​។ ដូចនេះ​តើ​មាន​អាហារ​អ្វីខ្លះ​ដែល​អាច​បំផ្លាញ​សុខភាព​អ្នក​បាន​យ៉ាង​ងាយ​នោះ​?

ថ្លើម​ជ្រូក​
នៅក្នុង​ថ្លើម​ជ្រូក​មាន​ផ្ទុក​កាឡូរី​រហូតដល់​៤០០​មី​លី​ក្រាម ដូចនេះ​បើ​អ្នក​បរិភោគ​វា​ច្រើន វា​អាច​ធ្វើឲ្យ​សរសៃឈាម​អ្នកក​ករឹងបាន ហើយ​បើ​ថ្លើម​នោះ​មាន​មេរោគ វា​នឹង​ធ្វើឲ្យ​អ្នក​មាន​ជំងឺ​ផ្សេងៗ​យ៉ាង​លឿន​។​

ឆារ​ខ្វៃ​
នៅក្នុង​ឆារ​ខ្វៃ​មាន​សារធាតុ​ដែល​អាច​បំផ្លាញ​សុខភាព​អ្នក​បាន​យ៉ាង​ងាយ រួម​ជាមួយ​ខ្លាញ់​ដែល​យក​មក​បំពង​វា​ក៏​អញ្ចឹង​ដែរ​។​

សាច់​អាំង​
នៅពេល​ដែល​អ្នក​បរិភោគ​សាច់​អាំង​ច្រើន វា​នឹង​ធ្វើឲ្យ​អ្នក​មាន​ជំងឺ​មហារីក​យ៉ាង​ងាយ​បំផុត ដោយសារ​តែ​ផ្សែង​ដែល​ភាយ​ចេញ​មក​នៅ​ពេល​ដែល​អ្នក​អាំង វា​នឹង​រត់​ចូលទៅ​ក្នុង​រាងកាយ​អ្នក​តាមរយៈ​ខ្យល់​ដង្ហើម​អ្នក​។​

ប៊ីចេង​
ប៊ីចេង​គឺជា​គ្រឿងផ្សំ​ដែល​គេ​ប្រើ​សម្រាប់​ធ្វើ​ឲ្យ​ម្ហូប​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់ ប៉ុន្តែ​អ្នក​មិន​ត្រូវ​ប្រើ​ច្រើន​ឡើយ ព្រោះ​វា​អាច​ប៉ះពាល់​សុខភាព​អ្នក​យ៉ាង​ងាយ​។​

ស្ពៃ​ជ្រក់​
អ្នក​មិន​ត្រូវ​បរិភោគ​ស្ពៃ​ដែល​គេ​ប្រលាក់ ឬ​ផ្អាប់​ច្រើន​នោះ​ទេ ព្រោះ​គេ​ដាក់​ថ្នាំ​សម្រាប់​ទុក​វា​បានយូរ ហើយ​មិន​ខូច ដូចនេះ​ក្រោយពេល​ដែល​អ្នក​ពិសារ​រួច វា​នឹង​ធ្វើឲ្យ​អ្នក​មាន​ជំងឺ​ដោយ​មិនដឹង​ខ្លួន ប្រសិន​ជា​អ្នក​ចង់​ពិសារ អ្នក​គួរតែ​ធ្វើ​ដោយ​ខ្លួនឯង​ទើប​ល្អ​។​

តៅហ៊ូ​ស្អុយ​
នៅ​ដំណាក់កាល​នៃ​ការធ្វើ​តៅហ៊ូ​គឺ​មាន​ភាពស្មុគស្មាញ​ណាស់ ហើយក៏​មាន​ជាតិ​ប្រៃ​ខ្ពស់​ដែរ ដូចនេះ​ក្រោយពេល​ដែល​អ្នក​ញ៉ាំ​រួច វា​នឹង​អាច​ប៉ះពាល់​ដល់​សុខភាព​អ្នក​ជា​ខ្លាំង​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី20  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។