តារា​ជួរមុខ ​៥ ​នាក់​ធ្លាប់​ដេញ​វាយ​​អ្នក​ប្រមាញ់​រូបថត​ឲ្យ​​​រត់​​ជាន់​ជើង​គ្នា

តារា​ជួរមុខ ​៥ ​នាក់​ធ្លាប់​ដេញ​វាយ​​អ្នក​ប្រមាញ់​រូបថត​ឲ្យ​​​រត់​​ជាន់​ជើង​គ្នា

​ជីវិត​ជា​តារា​ល្បី​ទៅណាមកណា​តែងតែ​មាន​អ្នក​ប្រមាញ់​រូប​ថត​តាម​ជាប់​២៤​ម៉ោង​។​ កត្តា​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​តារា​ល្បី​មួយ​ចំនួន​កើត​ក្ដី​ធុញថប់​ ​ព្រោះ​មាន​ការ​រំខាន​​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ខ្លួន រហូត​ដល់​តារា​ខ្លះ​​ហ៊ាន​ប្រើ​ដៃ​ប្រើ​ជើង​ទៅ​លើ​អ្នក​ប្រមាញ់​រូបថត។ ខាង​ក្រោម​ជា​តារា​៥​រូប​ធ្លាប់​ប្រើ​អំពើ​ហិង្សា​លើ​​​អ្នក​ប្រមាញ់​រូបថត៖

 

១. Britney Spears

 

 

នៅ​ឆ្នាំ​២០០៧ ពេល​ដែល​តារា​ចម្រៀង Britney Spears ​មាន​ជំងឺ​ផ្លូវ​ចិត្ត នាង​មិន​អនុញ្ញាត​ឲ្យ​អ្នក​សារព័ត៌មាន​សួរ​អ្វី​ទាំង​អស់។​ ថ្ងៃ​មួយ​បន្ទាប់​ពី​នាង​ចេញ​ពី​ពិនិត្យ​សុខភាព​នៅ​គ្លីនិក​មួយ ​ចូល​ចាក់​សាំង​ ស្រាប់​តែ​អ្នក​ប្រមាញ់​រូបថត​មក​រោម​ឡាន​ជិត។​ ដោយ​សារ​ទប់​អារម្មណ៍​នឹង​ការ​ថត​មិន​បាន​តារា​វ័យ​៣៤​ឆ្នាំ​បាន​កាន់​ឆត្រ​ចេញ​ពី​ឡាន​ដេញ​វាយ​​អ្នក​ថត​រូប​​និង​ឡាន​ពួក​គេ​ខូចខាត​មួយ​ចំនួន។

 

២. Kanye West

 

 

វីដេអូ​ជា​ច្រើន​ពី​សកម្មភាពKanye West ​វាយ​អ្នក​ប្រមាញ់​រូបថត​​​ត្រូវ​​បាន​គេ​បង្ហោះ​លើ YouTube ។ ប្ដី​របស់ Kim Kardashian រូប​នេះ​ត្រូវ​គេ​ដឹង​ថា ជា​តារា​ដែល​តែង​ប្រើ​អំពើ​វាយដំ​លើ​អ្នក​ដ៏ទៃ ពេល​ដែល​មាន​នរណា​ម្នាក់​ព្យាយាម​ថតរូប។

 

៣. Mike Tyson

 

នៅ​ឆ្នាំ​២០០៩ អតីត​​​ម្ចាស់​ខ្សែក្រវាត់​​ទម្ងន់​ធ្ងន់​ប្រដាល់​ពិភពលោក​និង​ជា​តារា​សម្ដែង​រូប​នេះ​បាន​វាយ​អ្នក​ថតរូប​នៅ​ឯ​ប្រលានយន្តហោះ​អន្តរជាតិ​ Los Angeles។ បន្ទាប់​មក​ Mikeត្រូវ​ប៉ូលិស​ចាប់​ខ្លួន​ ប៉ុន្តែ​មេធាវី​របស់​លោក​បាន​ចេញ​មក​ការពារ​ថា អ្នក​ថតរូប​ម្នាក់​នោះ​បាន​ឈ្លានពាន​​ហួសហេតុ​មុន​ ពេល​ Tyson នៅ​ជាមួយ​ប្រពន្ធ​និង​កូន​អាយុ​១០​ខែ។

 

៤. Justin Bieber

 

កាល​ពី​ឆ្នាំ​២០១៣ នៅ​ពេល​ឡាន​ពណ៌​ខ្មៅ​ឈប់​ចាំ Justin​នៅ​​ទីក្រុង​ឡុងដុង មាន​អ្នក​ថត​រូប​ម្នាក់​បាន​បោះ​ពាក្យ​សម្ដី​មិន​សមរម្យ​លើ​គេ។ គ្រាប់​តែ​ឮ​ពាក្យ​ទាំង​នោះ​ភ្លាម​ម្ចាស់​បទ “Sorry” បាន​បើ​ទ្វា​ស្ទុះ​ចេញ​ពី​ឡាន​ចង់​លោត​ទៅ​វាយ​អ្នក​ថតរូប​នោះ ប៉ុន្តែ​ត្រូវ​​អង្គរក្ស​ចាប់​ឃាត់​ទាន់។

 

៥. Sam Worthington

 

ក្នុង​ឆ្នាំ​២០១៤ តារា​សម្ដែង Sam Worthington ត្រូវ​បាន​ចាប់​ខ្លួន​ បន្ទាប់​ពី​វាយ​អ្នក​ថតរូប​ម្នាក់​ដែល​បាន​ដើរ​តាម​រំខាន​ប្រពន្ធ​របស់​លោក​នា Lara Bingle នៅ​ក្នុង​ទីក្រុង​ញីវយ៉ក៕

 

 

ចុចអាន៖តារា​ល្បី​ ៥​ដួង​ធ្លាប់​ចុក​ឈាម​ ដោយ​សារត្រូវ​​អ្នក​ប្រមាញ់​រូប​ថត​ទម្លាយ​​រូប​ស្រាត​

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព​៖​  therichest