ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

ប្រធានាធិបតី​ចិន លោក​ស៊ី ជី​ន​ពីង បាន​ទៅ​ដល់​ប្រទេស​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត កាលពី​ថ្ងៃ​ទី​១៩ មក​រា ដែល​នេះ​ជា​ទស្សនកិច្ច​លើក​ដំបូង​របស់​ប្រមុខរដ្ឋ​ចិន​ក្នុង​ប្រទេស​នេះ ពុំ​ធ្លាប់​មាន​ចាប់តាំងពី​៧​ឆ្នាំ​មក​ហើយ ។

នោះ​ជា​ដំណាក់កាល​ដំបូង​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ស៊ី ជី​ន​ពីង ក្នុង​ប្រទេស​៣​នៅ​មជ្ឈិម​បូព៌ា​សំដៅ​បង្កើត​ទំនាក់ទំនង​សេដ្ឋកិច្ច និង​នយោបាយ​ឱ្យ​កាន់តែ​ជិត​ស្និទ្ធ​ជាមួយ​តំបន់​នេះ ។ បន្ទាប់​ពី​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ប្រធានាធិបតី​ចិន​នឹង​ទៅ​កាន់​ប្រទេស​អេ​ហ្ស៊ី​ប និង​អីុរ៉​ង់ ក្នុង​ក្រប​ខណ្ឌ​នៃ​ដ​ណើ​រ​ទស្សនកិច្ច​ដំបូង​នៅ​ឯ​បរទេស​របស់​លោក​ក្នុង​ឆ្នាំ​២០១៦ ដែល​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១៦ មក​រា ទៅ​ហើយ​បញ្ចប់​នា​ថ្ងៃ​ទី​២៣ មក​រា ។

ចិន និង​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត នា​ថ្ងៃ​ទី​១៩ មក​រា បាន​ព្រមព្រៀង​គ្នា​ប្រែក្លាយ​ទំនាក់ទំនង​ទ្វេភាគី​ទៅ​ជា​ភាព​ដៃគូ​យុទ្ធសាស្ត្រ​ជា​សាកល ហើយប្រទេស​ទាំង​២​ចង់​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ខាង​សមត្ថភាព​ឧស្សាហកម្ម ។

នា​ឱកាស​នៃ​ទស្សនកិច្ច​នៅ​ទីក្រុង​រី​យ៉ា​ដ​របស់​លោក​ស៊ី ប្រទេស​ទាំង​២​បាន​ចុះហត្ថលេខា​លើ​ពិធីសារ​នៃ​កិច្ចព្រមព្រៀង​មួយ​ទាក់ទិន​នឹង​កិច្ច​សហប្រតិបត្តិការ​ខាង​សមត្ថភាព​ឧស្សាហកម្ម​ក្រោយ​ការ​ជួប​ពិភាក្សា​គ្នា​រវាង​ព្រះមហាក្សត្រ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត សាល់​ម៉ា​ន អាប់​ឌឺ​ឡា​ហ្ស៊ី​ស អាល់​សា​អូ​ដ និង​ប្រធានាធិបតី​ចិន ។ ឯកសារ​នេះ គូសបញ្ជាក់​ផង​ដែរ​ថា ប្រទេស​ទាំង​២​នឹង​អនុវត្ត​រួម​គ្នា​ការ​ផ្តួចផ្តើម​គំនិត​របស់​ចិន​អំ​ពោះ​ខ្សែក្រវាត់​សេដ្ឋកិច្ច និង​ផ្លូវ​សូត ។

ស្តី​ពី​ការ​រឹតចំណង​ទាក់ទង​ទ្វេភាគី លោក​ស៊ី​អះ​អា​ថា ខ្ញុំ​យល់​ថា ប្រការ​នេះ​នឹង​ពង្រឹង​ទំនុកចិត្ត​គ្នា​ជា​យុទ្ធសាស្ត្រ​ទៅ​វិញ​ទៅ​មក ។

មេដឹកនាំ​ទាំង​២​បាន​ព្រមព្រៀង​គ្នា​ជំរុញ​ការ​ទាក់ទង​គ្នា​ជា​យុទ្ធសាស្ត្រ សម្តែង​ទុ​ដ្ឋិ​និយម​ចំពោះ​បណ្តា​ផែនការអភិវឌ្ឍន៍ កសាង​កិច្ច​សហ​ប្រិត​ប​ត្តិ​ការ​ប្រកបដោយ​ស្ថេ​រ​ភាព និង​យូរអង្វែង​មួយ​ក្នុង​វិស័យ​ថាមពល ហើយ​ជំរុញ​ការ​ចរចា​រវាង​ប្រទេស​ទាំង​២ ។

មេដឹកនាំ​ទាំង​២​សម្តែង​ការ​ពេញចិត្ត​ចំពោះ​ការ​រីក​ចម្រើន​នានា​ក្នុង​ការ​ចរចា​ទាក់ទិន​នឹង​កិច្ចព្រមព្រៀង​ផ្លាស់​ប្តូរ​សេរី​រវាង​ចិន និង​ក្រុមប្រឹក្សា​កិច្ច​សហប្រតិបត្តិការ​ឈូង​សមុទ្រ ហើយ​យល់​ស្របគ្នា​ថា កិច្ចព្រមព្រៀង​នេះ​នឹង​ត្រូវ​បង្កើត​ឡើង​ដោយ​ឆាប់រហ័ស​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។

បន្ទាប់​ពី​ការ​ចរចា​រវាង​មេដឹកនាំ​ទាំង​២ ប្រទេស​ទាំង​២​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​មួយ​ចំនួន​ទាក់ទិន​នឹង​ផ្នែក​ថាមពល ទូរគមនាគមន៍ បរិស្ថាន វប្បធម៌ យន្តហោះ អវកាស វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ៕