ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

ខេត្ត​ត្បូងឃ្មុំ​ ៖​ បុរស​ចំណាស់​​​អាយុ​៥៤​ឆ្នាំម្នាក់​​ ឈ្មោះ​បៀ​វ ប៊ុ​ន​ធឿ​ន មានទីលំ​​នៅ​ភូមិ​ស្បែកគឺ ឃុំ​កណ្តោលជ្រុំ ស្រុក​ពញា​ក្រែក  ត្រូវ​​បាន​រថយន្ត​បុក​ស្លាប់​ភ្លាម​ៗ​​នៅនឹងកន្លែង ខណៈ​​​ជិះ​ម៉ូតូ​ម៉ាក​DH១​គ្រឿង​ ដោយ​មិន​មាន​​ពាក់មួក​សុវត្ថិភាព​ឆ្លងកាត់​ទទឹង​ផ្លូវ​ជាតិ​លេខ​៧ ​ត្រង់​ចំណុច​​គីឡូម៉ែត្រ​លេខ​១៦៣ ​កាលពី​វេលា​ម៉ោង​៣​ និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​១៩ ​មក​រា ២០១៦ ។

រថយន្ត​ម៉ាក​ហ៊ីយ៉ា​ន់​ដាយ ​ពណ៌.​ស ​ពាក់​ស្លាក​លេខ​ភ្នំពេញ3C-3147 ក្រោយ​ពី​​​បង្កហេតុ​ ក៏​បាន​បើក​រត់គេច​បាន​​ចម្ងាយ​​​ជិត​​២០​គីឡូម៉ែត្រ​ មក​ដល់​ក្រុង​សួង ទើប​សមត្ថកិច្ច​ស្ទាក់​ចាប់​បាន​ រួម​នឹង​អ្នកបើកបរ​ផង​ដែរ  ។

នាយការិយាល័យ​ចរាចរ​ណ៍​​ផ្លូវគោក​​ខេត្ត លោក​វរ​សេនី​យ៍​ត្រី សូ សា​រ៉ាត់  ប្រាប់​​ឱ្យ​ដឹងថា ស្រប​ពេល​ដែលច្បាប់​ចរាចរ​ណ៍​​ផ្លូវគោក​ថ្មី ត្រូវ​បាន​រឹត​បន្តឹង​​ដោយ​បាន​ចាប់ផ្តើម​អនុវត្ត​​​ចាប់តាំងពី​ដើម​ខែមករា ២០១៦មក ​គេ​សង្កេត​ឃើញ​មាន​ពលរដ្ឋ​ រួម​ទាំង​មន្ត្រីរាជ​ការ​កងកម្លាំងប្រដាប់អាវុធ​គ្រប់​​ប្រភេទ ​បាន​នាំ​គ្នា​គោរព​ច្បាប់​ចរាចរ​ណ៍​ថ្មី​ ដោយ​ជិះ​ម៉ូតូ​ពាក់មួក​សុ​ត្ថិ​ភាព និង​ដាក់​កញ្ចក់​ ដើម្បី​បញ្ចៀស​​គ្រោះថ្នាក់​ចរាចរណ៍​​ផ្សេង​ៗ តែ​សម្រាប់​បុរស​ចំណាស់​ខាងលើ មានការ​ធ្វេសប្រហែស​​ដោយ​មិន​បាន​ពាក់មួក​សុវត្ថិភាព   ជិះ​​ឆ្លងកាត់​ទទឹង​ផ្លូវជាតិ ។