រូបមន្ត​ព្យាបាល «​មុខខ្លាញ់​» ជាមួយ «​ផ្លែ​ប៉ោម​»​

Doliprane TVC

ជាទូទៅ​ស្បែ​កមុខ​ខ្លា​ញ់​ធ្វើឱ្យ​ផ្ទៃមុខ មើលទៅ​ក្មេង​ជាង​វ័យ និង ពុំ​សូវ​មានស្នាម​ជ្រីវជ្រួញ ប៉ុន្តែ​ស្របគ្នា​នោះដែរ វា​ក៏​ធ្វើឱ្យ​សុភាពនារី​បាត់បង់​សម្រស់​ផ្ទៃមុខ​ដោយសារភាពរលើបរលោង និង រន្ធ​ញើស​រីក​ធំ ។

ជាដំបូង យើង​គួរ​ឈ្វេងយល់​ពី​ឫសគល់​នៃ​បញ្ហា​ស្បែក​ខ្លា​ញ់​កើតឡើង​ដោយសារ​ស្រទាប់​ស្បែក​ក្រៅ​ផលិត​ជាតិ​ខ្លា​ញ់​លើស​កម្រិតដែលអាច​បណ្តាលឱ្យ​កើត​«​មុន»​ក្បាល​ខ្មៅ «​មុន»​កប់​ក្នុង​សាច់ និង បញ្ហា​ផ្សេងៗ ។ បញ្ហា​នេះ​អាច​បណ្តាលមកពី​កត្តា​ហ្សែ​ន របបអាហារ  ស្ត្រេ​ស ឬ បម្រែបម្រួល​អ័រម៉ូន​នៅពេល​ឈានដល់​វ័យ​ជំទង់ ។

ហេតុនេះ​ស្បែក​ភាគច្រើន​ឡើង​ខ្លា​ញ់​នៅពេល​ស្ត្រី​មក​រដូវ មាន​ផ្ទៃពោះ ឬ ពេល​អស់​រដូវ និង ពេលលេបថ្នាំពន្យារកំណើត ។ ដើម្បី​កែខៃ​បញ្ហា​ស្បែក​ខ្លា​ញ់​នេះ​សូម​ណែនាំ​វិធី​ងាយៗ​មិនបាច់ចំណាយ​ច្រើន មិន​ប្រើ​ជាតិគីមី​ដែល​សុភាពនារី​អាច​សាកល្បង​ដោយ​ខ្លួនឯង ។

-​ផ្លែ​ប៉ោម  :  មាន​សារធាតុ​កម្ចាត់​មេរោគជួយ​ភ្ចិ​ត​រន្ធ​ញើស និង ធ្វើឱ្យស្បែក​រលោង ជាពិសេស​វា​ជួយ​កម្ចាត់​ជាតិ​ខ្លា​ញ់និង កោសិកា​ចាស់ៗ​ទៀតផង ។

​វិធី​ធ្វើ ៖ កិន​ផ្លែ​ប៉ោម ១ ចំហៀង បំពោក​លើ​ផ្ទៃមុខ​ទុកចោល ១៥ នាទី រួច​លាង​ចេញ​ដោយ​ទឹក​ក្តៅ​ឧណ្ហៗ ។
-​កិន​ផ្លែ​ប៉ោម​លាយ​ជាមួយ​ទឹកដោះគោ​ជូរ និង ទឹកក្រូច​ឆ្មារ ១ ស្លាប ព្រា​កាហ្វេ​ស្មើគ្នា បំពោក​លើ​ផ្ទៃមុខ​ឱ្យ​សព្វ​ទុកចោល​ប្រមាណ ១៥ នាទី លាង ចេញ​ដោយ​ទឹក​ត្រជាក់ ៕  ​ ​ ​លក្ខិណា