​អ្នក​វិទ្យាសាស្ត្រ​ចិន​អាច​ទាញ​យក​អគ្គិសនី​ពី​ស្មៅ​សិប្បនិមិត្ត​

​អ្នក​វិទ្យាសាស្ត្រ​ចិន​អាច​ទាញ​យក​អគ្គិសនី​ពី​ស្មៅ​សិប្បនិមិត្ត​

​ចិន​តែងតែ​ជាប់​ឈ្មោះ​ជា​ប្រទេស​ដែល​បំពុល​បរិយាកាស​ខ្លាំង​ជាង​គេ​ខាង​ផ្នែក​ថាមពល​។​ ​តែ​ពេល​នេះចិន បាន​ដើរ​មុន​សហរដ្ឋ​អាមេិរក​មួយ​ជំហាន​ ដោយ​អាច​​យក​ថាមពល​អគ្គិសនី​ពី​ស្មៅ​សិប្បនិមិត្ត ​ដែល​នឹង​មិន​មាន​ផល​ប៉ះពាល់​ដល់​បរិស្ថាន​ដូច​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ធ្យូង​ថ្ម​ដែល​ពួក​គេ​មាន​សព្វ​ថ្ងៃ​នេះ។

 

​អ្នក​វិទ្យាសាស្ត្រ​ចិន​អាច​ទាញ​យក​អគ្គិសនី​ពី​ស្មៅ​សិប្បនិមិត្ត​

 

លោក​សាស្ត្រាចារ្យ​ Zhong Lin Wang ​ដែល​ជា​អ្នក​ដឹក​នាំ​គម្រោង​នេះ​បាន​ប្រាប់​ថា​​ក្រុម​របស់​លោក​បាន​ប្រើ​នូវ​បច្ចេកវិទ្យា​ថ្មី​ដែល​ហៅ​ថា​ Triboelectric nano-generator (TENG) ​ដែល​ជា​បច្ចេកវិទ្យា​ដែល​អាច​ចាប់​ផ្គុំ​នូវ​ថាមពល​មេកានិច​ ​ជាមួយ​នឹង​ថាមពល​កម្ដៅ​ ​ហើយ​បង្កើត​បាន​ជា​ថាមពល​អគ្គិសនី​។​

 

ក្រុម​អ្នក​វិទ្យាសាស្ត្រ​នៅ​សាកលវិទ្យាល័យ​ Southwest Jiatong University​ ក្នុង​ទី​ក្រុង ​Chengdu​ ​ប្រទេស​ចិន​​នេះ​ ​បាន​បង្ហាញ​ថា​ពួក​គេ​អាច​ទាញ​យក​ថាមពល​អគ្គិសនី​ពី​ស្មៅ​សិប្បនិមិត្ត​នៅ​ពេល​ដែល​ស្មៅ​ទាំង​នោះ​បក់​រេ​ដោយ​សារ​ខ្យល់​ធម្មជាតិ​។​ ​​ស្មៅ​សិប្បនិមិត្ត​ទាំង​នោះ​អាច​ផលិត​អគ្គិសនី​បាន​ក្នុង​កម្រិត​ ២,៣៧ Wm-2 ក្នុង​ក្បាល​ដី​ទំហំ​១,២​ម៉ែត្រ​ការ៉េ​ ​។​

 

ទោះ​ជា​យ៉ាង​ណា​គម្រោង​នេះ​ស្ថិត​ក្នុង​ការ​សាកល្បង​នៅ​ឡើយ​ ​តែ​គេ​សង្ឃឹម​ថា​វា​អាច​នឹង​មាន​វត្ត​មាន​នៅ​លើ​ផ្សារ​ផលិត​ថាមពល​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​៕

 

ចុចអាន៖ ចិន​កម្ទេច​អគារ​កម្ពស់១១៨ម៉ែត្រ​ ត្រឹម​១៣វិនាទី រាប​ដល់​ដី

 

​ប្រែ​សម្រួល៖ រដ្ឋ
ប្រភព៖ wonderfulengineering