Cole ព្រមទៅ LA បន្ទាប់ពី Roma សម្រេច​បញ្ចប់​កុងត្រា

អតីត​ខ្សែការពារ​ជម្រើសជាតិ​អង់គ្លេស Ashley Cole បាន​ព្រមព្រៀង​ជាគោលការណ៍​ជាមួយនឹង LA Galaxy ដែលជា​ក្លិប​បាល់ទាត់​អាជីព​លេង​ក្នុង​លី​ក​កំពូល​អាមេរិក Major League Soccer បន្ទាប់ពី​បានសម្រេច​ចាក​ចេញពី​ក្លិប​អ៊ីតាលី Roma។

ashley-coleCole បច្ចុប្បន្ន​វ័យ ៣៥ ឆ្នាំ​ត្រូវ​ផ្ទេរ​ដោយ​គ្មាន​តម្លៃ​ខ្លួន ដើម្បី​ទៅលេង​ជាមួយ​អតីត​មិត្ត​រួម​ក្រុម​ជម្រើសជាតិ Steven Gerrard បន្ទាប់ពី​កុងត្រា​លេង​របស់គេ​ជាមួយនឹង Roma ត្រូវបាន មោ​ឃៈ​ភាព ដោយ​ការព្រម​រវាង​ភាគី​ទាំងពីរ។
អតីត​ខ្សែការពារ​ឆ្វេង​របស់​តោ​ខៀវ Chelsea និង​កាំភ្លើង​ធំ Arsenal នេះ​បាន​ផ្ទេរ​លេង​នៅ​ក្លិប​លី​ក Serie A នេះ កាលពី​ខែកក្កដា ឆ្នាំ២០១៤ និង​បាន​បង្ហាញខ្លួន​លេង​ត្រឹមតែ ១៦ ប្រកួត​ប៉ុណ្ណោះ។
Cole ចូល​លេង​ឲ្យ​ក្រុម​ជម្រើសជាតិ​បាន ១០៧ ប្រកួត និង​ធ្លាប់​ចូលរួម​ឈ្នះ​ពាន Premier Leagues បី​ដង FA Cups ៧ ដង Champions League មួយដង​និង Europa League មួយដង​ផងដែរ។
សូមប​បញ្ជាក់ថា Roma ទើបតែ​បាន​ដេញ​គ្រូបង្វឹក​លោក Rudi Garcia កាលពី​ឆ្នាំមុន បន្ទាប់ពី​ទម្រង់​លេង ស្គាល់​ការ​ឈ្នះ​តែមួយ​ប៉ុណ្ណោះ ជិត​បី​ខែ​កន្លងមកនេះ៕