Watford ទិញ​អ្នកចាំទី​ធ្លាក់​ជម្រើស​ទីមួយ​ពី​ឆ្មា​ខ្មៅ Sunderland

ក្លិប​អង់គ្លេស Watford បាន​ចុះហត្ថលេខា​ជាមួយ​អ្នកចាំទី Sunderland គឺ​កីឡាករ Costel Pantilimon ក្នុង​កិច្ចសន្យា​រយៈពេល ៣ឆ្នាំកន្លះ ខណៈ​តម្លៃ​ខ្លួន​មិនត្រូវ​បាន​គេ​រាយការណ៍​ឲ្យ​ដឹង។

panlitiniកីឡាករ​អន្តរជាតិ រ៉ូ​ម៉ា​នី វ័យ ២៨ឆ្នាំនេះ មកលេង​នៅ​ឆ្មា​ខ្មៅ​នេះ​កាលពី​ឆ្នាំ២០១៤ និង​បាន​បង្ហាញខ្លួន​តែ ១៨ប្រកួត​ប៉ុណ្ណោះ​សម្រាប់​រដូវ​កាល​នេះ។ កីឡាករ​នេះ​ធ្លាប់​ចាំ​ឲ្យ​ក្លិប Manchester City បាន ៣ ឆ្នាំ​ផងដែរ មុនពេល ផ្ទេរ​មក Sunderland។ Pantilimon មិនត្រូវ​បានដាក់​ឲ្យ​ចូល​លេង ចាប់តាំងពី​ប្រកួត​ចាញ់​តោ​ខៀវ Chelsea ៣-១ កាលពី​ខែធ្នូ ឆ្នាំមុន​មក និង​បាន​ត្រឹម​អង្គុយ​មើល​ការប្រកួត​ប៉ុណ្ណោះ ក្រោយពី​កីឡាករ Jordan Pickford និង Vito Mannone ឈរ​ជា​ជម្រើស​ទីមួយ​និង​ទី​ពីរ​វិញ។ សូមបញ្ជាក់ថា កាលពី​ថ្ងៃ​ចន្ទ Watford ទើប​ទិញ​ខ្សែប្រយុទ្ធ Nordin Amrabat ពី​ក្លិប​អេស្បាញ Malaga ផងដែរ៕