ឈឺធ្មេញ​ហូបបាយ​មិនកើត​រយៈពេល​២​ថ្ងៃ​ខ្យល់គ​ស្លាប់

កណ្តាល: បុរស​ម្នាក់​មាន​អ​ការៈឈឺ​ធ្មេញ ហូបបាយ​មិនកើត​អស់​រយៈពេល​២​ថ្ងៃ ស្រាប់តែ​កូនប្រទះឃើញ​ដេកស្លាប់​បង្ក​ឲ្យ​មា​ការភ្ញាក់ផ្អើល​​នៅវេលា​ម៉ោង​៤​ទៀបភ្លឺ ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៦ នៅត្រង់ចំណុច​បន្ទប់​ផ្ទះជួល ជនរងគ្រោះ​ស្នាក់នៅ ស្ថិតក្នុង​ត្រពាំងក្រសាំង ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល ។​

​ជនរងគ្រោះ​ឈ្មោះ ខាត់ ជា ភេទ​ប្រុស​អាយុ​៤៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់​លៀសមាន​ស្រុកកំណើត​នៅ​ភូមិ​ត្រពាំង​ធំ ឃុំ​បឹង​ណាយ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាមបច្ចុប្បន្ន​ស្នាក់នៅ​បន្ទប់​ជួល​ខាងលើ ។​

​ប្រភព​ដដែល​បាន​បន្តថា នៅមុន​ពេ​កើតហេតុ​២​ថ្ងៃ​ជនរងគ្រោះ​បាន​ដក​ធ្មេញ​មាន​អការៈឈឺចាប់​ខ្លាំង​ហូបបាយ​មិនកើត​បើទោះបីជា​ទិញ​ថ្នាំផឹក​ក៏​នៅតែ​មិន​បាត់ ។ លុះនៅវេលា​យប់​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៦ ជនរងគ្រោះ​បាន​ចូលទៅ​ដេក​ក្នុង​បន្ទប់ផ្ទះជួល​ជាមួយ​កូនប្រុស​ជាធម្មតា លុះដល់​វេលា​ម៉ោង​៤​ទៀបភ្លឺ​កូន​ចូលទៅ​ដាស់ទើប​ដឹងថា​ឪពុក​(​ជនរងគ្រោះ​)​ស្លាប់​បាត់ទៅហើយ ។​

​ក្រោយពី​កើតហេតុ​ការណ៍​នេះ កម្លាំង​សមត្ថកិច្ច​នគរបាល​ជំនាញ​បច្ចេកទេស​ស្រុកបាន​ចុះមក​ពិនិត្យ​លើ​ខ្លួន​សាកសព​មិនឃើញ​មាន​​អ្វី​ប្លែក​នោះទេ ហើយ​បាន​សន្និដ្ឋានថា ជនរងគ្រោះ​ស្លាប់​ដោយសារ​ខ្យល់គ មិនមាន​ជាប់​ពាក់ព័ន្ធ​ករណី​អ្វី​ផ្សេងឡើយ​រួច​ក៏​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​៕​