ជនជាតិ​ឥណ្ឌា​ម្នាក់ ធ្វើអត្តឃាត​ចងក​សម្លាប់ខ្លួន​ក្នុង​ផ្ទះជួល មិនដឹង​មូលហេតុ​

បាត់ដំបង: ប្រទះឃើញ​បុរស​ជា​ជនជាតិ​ឥណ្ឌា​ម្នាក់ ចងក​ធ្វើអត្តឃាត​សម្លាប់ខ្លួន មិនដឹងមូលហេតុ ។ ហេតុ​ការបង្ក​ភ្ញាក់ផ្អើល​នេះ​បាន​​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ ៣​រសៀល​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៦  នៅត្រង់ចំណុច​ផ្ទះជួល ក្រុមទី​៥ ភូមិបែក​ចាន​ថ្មី សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ។​

​បុរស​ជា​ជនជាតិ​ឥណ្ឌា ធ្វើអត្តឃាត​ដោយ​ចងក​សម្លាប់ខ្លួន ឈ្មោះ រ៉ែ ណា​អា​ណូ​ប(RRAI Na ANOOP) អាយុ​៥១​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ H៩៣៦០៤៨៧ ស្នាក់នៅផ្ទះជួល​នៅ​ភូមិ​.​សង្កាត់​ខាងលើ (​ពុំ​ដឹង​ពី​មូលហេតុ​) ។​

​លោក​វរសេនីយ៍ទោ យឹម វិចិត្រ អធិការនគរបាល​ក្រុង​បាត់ដំបង បាន​ឲ្យ​ដឹងថាជនរងគ្រោះ​បានមក​រស់នៅ​ក្នុងប្រទេស​កម្ពុជា​អស់​រយ​:​ពេល ៥​ឆ្នាំ​មកហើយ មានមុខ​របរ​លក់​បាយ (​អាហា​រដ្ឋា​ន​ដូ​បៃ​កាហ្វេ​) ។ មាន​ប្រពន្ធ​ឈ្មោះ​សន វិសាល អាយុ២៦​ឆ្នាំមាន​ទីលំនៅ​ផ្ទះ​​លេខ​៧២០ ភូមិ​អូរ​ដំបង​១ ឃុំ​អូរ​ដំបង​២ ស្រុក​សង្កែ ខេត្តបាត់ដំបង ។​

​បើតាម​ការបញ្ជា​ក់រប​ស់​ប្រពន្ធ​បានអោយដឹងថា ពេល​ខ្លួន​មកដល់​ផ្ទះជួល ក៏​ឃើញ​ប្តីរបស់ខ្លួន​ក្នុងស្ថានភាព​ចងក ហើយ​ក៏បាន​ស្រែកហៅ​អ្នកជិតខាង​ឲ្យ​ជួយ​យកមកសង្គ្រោះ​នៅ​មន្ទីរពេទ្យ​Emergency ។​ប៉ុន្តែ​ជនរងគ្រោះ​បាន​ស្លាប់​ទៅហើយ ។​

 ក្រោយពី​ទទួលបាន​ដំណឹង​ភ្លាមៗ ព្រះរាជអាជ្ញារង​ខេត្តបាត់ដំបង បាន​នាំ​គ្រូពេទ្យបង្អែក​ខេត្តបាត់ដំបង លោកស្នងការ​ង និង​កម្លាំង​នគរបាល​បច្ចេកទេសវិទ្យាសាស្ត្រ​ចុះទៅពិនិត្យ​កន្លែងកើតហេតុ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​លើខ្លួនប្រាណ​សាកសព បន្ទាប់មក​លោកគ្រូ​ពេទ្យ និង​កម្លាំង​ជំនាញ​បានបញ្ជាក់​ឲ្យដឹងថា​សាកសព​ពិតជា​ធ្វើអត្តឃាត​ដោយ​ចងក​ពិតប្រាកដ​មែន មិនមែនជា​ករណីមនុស្សឃាត​ឡើយ ។​

​បច្ចុប្បន្ន សាកសព​ដ​ម្ក​ល់​រក្សាទុក​នៅ​មន្ទីរពេទ្យ​Emergency ខេត្តបាត់ដំបង​រងចាំចំណាត់ការ​ពី​ស្ថានទូត​ឥណ្ឌា ៕

ជនជាតិ​ឥណ្ឌា​ម្នាក់ ធ្វើអត្តឃាត​ចងក​សម្លាប់ខ្លួន​ក្នុង​ផ្ទះជួល មិនដឹង​មូលហេតុ​

ជនជាតិ​ឥណ្ឌា​ម្នាក់ ធ្វើអត្តឃាត​ចងក​សម្លាប់ខ្លួន​ក្នុង​ផ្ទះជួល មិនដឹង​មូលហេតុ​
ជនជាតិ​ឥណ្ឌា​ម្នាក់ ធ្វើអត្តឃាត​ចងក​សម្លាប់ខ្លួន​ក្នុង​ផ្ទះជួល មិនដឹង​មូលហេតុ​