៦ នាក់ចេញទៅរត់ប្រណាំងនៅទីក្រុងហូជីមិញ

ភ្នំពេញ: ​ភ្នំពេញ​:​កីឡាករ​-​កីឡាការិនី​រត់ប្រណាំង​ចំនួន រូប​រួមជាមួយ​គ្រូបង្វឹក​មួយរូប​នឹង​ចេញទៅ​ប្រកួត​នៅ​ទីក្រុង​ហូ​ជី​មិញ​។​

​     ​លោក​ពៅ ហុក​ប្រតិភូ​ដឹកនាំ​កីឡាករ​កីឡាការិនី​អត្តពលកម្ម​តំណាង​ឲ្យ​សាកលវិទ្យាល័យ​ អាស៊ី​អឺរ៉ុប​បានដឹងថា ចំពោះ​ដំណើរ​ចេញទៅ​ចូលរួម​ប្រ​នៅ​ប្រទេស​វៀតណាម​នា​ថ្ងៃទី​២២​ខែមករា​ឆ្នាំ​ ២០១៦​នេះ​មាន​កីឡាក​៥​នាក់​កីឡាការិនី​ម្នាក់​មាន​កីឡា ករ ម៉ា​វី​រ៉ូ រត់​ចម្ងាយ​២១​គីឡូម៉ែត្រ កីឡាករ កាំ​ង ធឿន រត់​ចម្ងាយ​៥​គីឡូម៉ែត្រ កីឡាករ ឈុន ប៊ុនថន រត់​ចម្ងាយ​១០​គីឡូម៉ែត្រ កីឡាករ​ផាន សុភ​ក្រ រត់​ចម្ងាយ ១០​គីឡូម៉ែត្រ លោក​ពៅ ហុង រត់​ចម្ងាយ​១០​គីឡូម៉ែត្រ កីឡាការិនី ហេង ម៉ី​ជួ រត់​ចម្ងាយ​៥​គីឡូម៉ែត្រ​។​

     លោក​បាន​បន្តទៀតថា កីឡាករ​កីឡាការិនី​ទាំង​៦​នាក់ ទទួលបាន​ការជួយឧបត្ថម្ភ​ពី​ក្រុមហ៊ុន អន​ឡាញ​នៅ​ថវិកា​ចំនួន​៣​លាន​៥​រយ​ដប់​បួន​ពាន់​រៀល​និង​សាកលវិទ្យាល័យ​ អាស៊ី​អឺ​រុ​ប​ចំនួន​៣០០​ដុល្លារ​សម្រាប់​ការធ្វើដំណើរ​ទៅ​ប្រទេស​វៀតណាម ។​

    ​កីឡាការិនី​ហេង ម៉ី​ជូ​បាន​ប្រាប់​ដល់​ក្រុម​អ្នកសារព័ត៌មាន​នៅ​ពី​ព្រឹក​ថ្ងៃទី​២០​ខែមករា​ ឆ្នាំ​២០១៦​ឲ្យ​ដឹងថា នាង​នឹង​ព្យាយាម​ធ្វើ​ឲ្យ​ល្អ​បំផុត​នៅក្នុង​ព្រឹត្តិការណ៍​រត់ប្រណាំង​ ពាក់កណ្តាល​ម៉ា​រ៉ា​តុង​នៅ​ទីក្រុង​ហូជីមិញ​ប្រទេស​វៀតណាម​នេះ​។

    ជា​កីឡាការិនី​ជម្រើសជាតិ​កម្ពុជា​និង​មន្ត្រី​បម្រើ​ការងារ​នៅ​មជ្ឈមណ្ឌល​ ជាតិ​ហ្វឹកហ្វឺន​កីឡា​និង​ជា​អ្នកសម្របសម្រួល ក្រុមការងារ​របស់​ស​ហ​ព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​បន្តទៀតថា បច្ចុប្បន្ន​លោកគ្រូ ពៅ​ស៊ីថា តម្រូវ​ឲ្យ​នាង​ហ្វឹកហាត់​វិញ្ញាសា​រត់​ចម្ងាយ​៥១០​គីឡូម៉ែត្រ​សម្រាប់​ រយៈពេល​២​ឆ្នាំ​ខាងមុខ​ដែលជា​ទិសដៅ​តម្រង់ទិស​ឆ្ពោះទៅ រត់​ចម្ងាយ​វិញ្ញាសា​រត់​ចម្ងាយ​២១-៤២​គីឡូម៉ែត្រ នា​ឆ្នាំ​២០២៣​។​

     កីឡាការិនី​វ័យ​២២​ឆ្នាំ​រូបនេះ បាន​បន្តទៀតថា ថិរវេលា​ចុងក្រោយ​របស់ខ្ញុំ​ធ្វើ ក្នុង​វិញ្ញាសា​រត់​ចម្ងាយ​៥​គីឡូម៉ែត្រ ២០​នាទី​៤៣​វិនាទី​។

​ចំណែកឯ​កីឡាករ ឈុន ប៊ុនថន មកពី​ក្លិប​កង់​ហោះ​បាន​ឲ្យ​ដឹងថា តាមពិត​គាត់ ជា​អតីត​កីឡាករ​ជម្រើសជាតិ​កីឡា​ទ្រី​យ៉ាង​ត្លុង​កម្ពុជា​ហើយ​បាន​គ្រង​ តំណែង​ជើងឯក​ឆ្នាំ​២០១៥​នៅ​ខេត្ត​កែប​លើ​វិញ្ញាសា​ចំនួន​៣​ប្រភេទ​ផ្សេងគ្នា ​គឺ​ហែល​ទឹក​ចម្ងាយ​១.៥​គីឡូម៉ែត្រ​ជិះ​កង់​ចម្ងាយ​៤០​គីឡូម៉ែត្រ​និង​ត្រូវ ​បន្ត​រត់​ចម្ងាយ​១០​គីឡូម៉ែត្រ ដោយ​បញ្ចប់​ក្នុង​ថិរវេលា​២​ម៉ោង​១៩​នាទី​។​

     កីឡាករ ឈុន ប៊ុនថន​បាន​បន្តទៀតថា នឹង​ព្យាយាម​ធ្វើ​ឲ្យ​ថិរវេលា​តិច​បំផុត​ខណៈ​ថិរវេលា​ចុងក្រោយ ក្នុងការ​ហ្វឹកហាត់​រយៈ​ពេល​៤​សប្តាហ៍​លើ​វិញ្ញាសា​រត់​ចម្ងាយ​១០​ គីឡូម៉ែត្រ ធ្វើបាន​សម្រេច ក្នុង​ថិរវេលា​៣៦​នាទី​។​