ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្ត​ព្រះ​សីហ​នុ ៖ ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​របស់​សង្គម​លើ​ផ្នែក​ព័ត៌​មាន​វិទ្យា មន្ត្រី​កងរាជអាវុធហត្ថ​នៃ​ទីបញ្ជាការ​ដ្ឋាន​​កងរាជអាវុធហត្ថ​ខេត្ត​ ទទួល​​វគ្គ​បណ្តុះបណ្តាល បំប៉នបន្ថែម ​ស្តី​ពី​ការ​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ (Facebook) ។

លោក​វរសេនីយ៍ឯក សេង ផុ​ក មេ​បញ្ជាការ​រង​កងរាជអាវុធហត្ថខេត្ត​ ​បានមាន​ប្រសាសន៍​ក្នុង​វគ្គ​បំប៉ន​ស្តី​ពី​ការ​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នៅ​​ព្រឹក​ថ្ងៃ​ទី​២០ ​មក​រា ​​២០១៦ ​នេះ​​ថា វគ្គ​បំប៉ន​នេះ​ មាន​រយៈ​ពេល​១​ថ្ងៃ មាន​ចំនួន​សិស្ស​ចូល​រៀល​១០០% (ពេល​ព្រឹក​៥០% និង​ពេល​ថ្ងៃ​៥០%) ក្នុង​គោលបំណង ដើម្បី​លើក​ស្ទួយ​សមត្ថភាព ធនធានមនុស្ស​ឱ្យ​មាន​ជំនាញបច្ចេកទេសវិទ្យាសាស្ត្រ​ខ្ពង់ខ្ពស់ ដែល​អាច​ឆ្លើយ​តបប្រកបដោយ​ប្រ​សិ​ទ្ឋ​ភាព​ខ្ពស់​ទៅ​នឹង​តម្រូវ​ការ​ការ​ងារ មានគំនិត​ច្នៃប្រឌិត​ខ្ពស់ មាន​ស្មារតី​ទទួល​សុខ​ត្រូវ មាន​វិន័យ​សីល​ធ​ម៌ និង​គុណ​ធ​ម៌​ល្អ​ប្រសើរ​ មាន​មនសិការ ការងារ និងអត្ត​ច​រិត​ស្លូតត្រង់ លើក​ស្ទួយ​អភិ​វ​ឌ្ឍ​ប្រទេស​ជាតិ​ ៕​