មើល​កំប៉េះគូទ អាច​ដឹងពីជំងឺក្នុងរាងកាយរបស់អ្នក

តើអ្នកដឹងទេ​ថា គូទមនុស្ស​ចែកចេញពី ៩ប្រភេទ។ យោងតាម​ការស្រាវជ្រាវ​កាលពីថ្មីៗនេះបាន​ឲ្យដឹងថា បុរស និងស្ត្រីអាច​មើលដឹង​ពីសុខភាព និង​រោគសញ្ញា​នៃជំងឺ​តាមរយៈ​មើល​ទម្រង់ និង​ទំហំ​របស់គូទ។
ចម្លែកណាស់ ការសិក្សាស្រាវជ្រាវថ្មី​មួយនេះក៏បាន​និយាយទៀតថា ទម្រង់គូទ​របស់អ្នក​អាចប្រាប់​អ្នកពីបញ្ហាសុខភាព​បេះដូង និងតម្រងនោម​បានថែម​ទៀតផង ឬក៏អាច​មើល​ដឹង​ថា អ្នកកើតជំងឺ​ទឹកនោមផ្អែម ឬក៏អត់។
 
មើល​កំប៉េះគូទ អាច​ដឹងពីជំងឺក្នុងរាងកាយរបស់អ្នក
តាមការសិក្សាកាលពីថ្មីៗ​បាន​បកស្រាយថា បំរែបំរួលស្បែក និងដុះរោម​លើគូទអាច​កំណត់បានថា អ្នកមាន​បញ្ហាសុខភាព ឬក៏អត់។ ម្យ៉ាងវិញ​ទៀត ទំហំ​របស់គូទ​អាចឲ្យអ្នក​បានដឹងពី​បញ្ហា​សុខភាព​ផ្សេងៗ ដែល​នឹងត្រូវប្រឈមមុខ។ តាមការសិក្សា​ខាងលើនេះក៏​បានរួមបញ្ចូលទាំង​ព័ត៌មាន​ទម្រង់គូទ ដែល​អាចបកស្រាយ​ពីចរិកលក្ខណៈ​របស់អ្នក។
ដូច្នេះ ប្រសិនបើ​អ្នកចង់​ដឹងថា តើគូទរបស់អ្នកអាច​ប្រាប់អ្នកអ្វីខ្លះ​ពីបញ្ហាសុខភាព ខាងក្រោមនេះនឹង​បង្ហាញពីរឿង​រ៉ាវមួយចំនួនដែល​គូទរបស់អ្នក​នឹងបកស្រាយ​ប្រាប់ដល់អ្នក៖
បញ្ហាខ្នង
ប្រសិនបើអ្នក​សង្កេតឃើញថា គូទរបស់អ្នក​យារធ្លាក់ និង​មានអារម្មណ៏​ថា រាបស្មើបើធៀប​នឹងផ្នែក​ផ្សេងទៀត​នៃរាងកាយ នេះបង្ហាញ​ថា អ្នកខ្សោយ​សាច់ដុំ​សំខាន់​ដើម្បី​ជួយទប់​លំនឹង​ឆ្អឹងខ្នង ធ្វើឲ្យ​ខ្នងកោង។
បញ្ហាជើង
គេនិយាយ​ថា ប្រសិនបើត្រគាក​របស់អ្នកកាន់​តែធ្ងន់ និងកាន់តែធំឡើង​ជាងភាព​យារធ្លាក់ បញ្ជាក់​ថា ជើង​របស់អ្នក​មានបញ្ហា។ អ្នកជំនាញ​ក៏បាននិយាយថា អ្នកគួរតែ​សម្លឹង​មើល​ជើង​ផងដែរ ព្រោះវា​អាចផ្តល់គន្លឹះ​ដល់អ្នក ថាតើអ្នក​មានបញ្ហា​សុខភាព ឬក៏​អត់។
ចេញ​កន្ទួលរមាស់
បញ្ហាចេញ​កន្ទួលរមាស់​នេះ ជាបញ្ហាទូទៅមួយ​ដែលអាចកើត​មានចំពោះទាំង​បុរស និងស្ត្រី។ អាការៈ​ចេញកន្ទួលរមាស់​នៅលើគូទបែបនេះបានប្រាប់ដល់​អ្នក​ពីបញ្ហា​សាប៊ូបោកគក់ និងក្រណាត់​ដែលអ្នក​កំពុងតែស្លៀក ដែល​អាចបង្កបញ្ហា​ដល់ស្បែក។ ការចេញកន្ទួលរមាស់​ក៏អាចមានន័យ​ថា ស្បែក​របស់អ្នក​សម្បូរជាតិខ្លាញ់ និង​ស្ទះរន្ធញើស។
អ្នក​អាច​បំបាត់បញ្ហា​ចេញកន្ទួលរមាស់​នេះបានដោយ​លាងសម្អាតឲ្យ​បានល្អ។ យល់ល្អត្រូវទៅ​ពិនិត្យមើល​បញ្ហានេះ មុនពេលវា​ឆ្លងមេរោគ។
ឬសដូងបាត
តើអ្នកដឹង​ទេថា គូទរបស់អ្នកអាច​ប្រាប់ដល់​អ្នកថា អ្នកកំពុងតែ​កើតជំងឺ​ឬសដូង​បាន។ ករណីភាគ​ច្រើន ជំងឺនេះ​អាចចាប់ផ្តើម​ដោយការឧស្សាហ៏​ទល់លាមក​ញឹកញាប់។ វាក៏អាច​បង្ហាញ​ថា អ្នកកង្វះ​អាហារសម្បូរ​ជាតិសរសៃ។ ដូច្នេះ អ្នកត្រូវ​ទទួលទាន​អាហារជំនួយ​ដល់សុខភាព អាហារសម្បូរទៅ​ដោយប្រូតេអ៊ីន និង​វីតាមីន។
បេះដូងរបស់អ្នក
ទម្រង់គូទក៏អាចបកស្រាយ​បានច្រើនពីបញ្ហា​សុខភាព​របស់អ្នក។ ជាធម្មតា​ បន្ទាប់ពីស្ត្រី​រាំងរដូវ ស្ត្រីអាចប្រឈម​នឹងជំងឺបេះដូង និងបញ្ហា​សរសៃឈាម​បេះដូង នៅពេល​មាន​បំរែបំរួល​អ័រម៉ូនឆាប់រហ័ស​នៅក្នុង​រាងកាយ។ ម្យ៉ាងវិញទៀត វត្តមាន​ជាតិខ្លាញ់ក្នុង​កំប៉េះគូទអាចជួយ​ការពារបេះដូង, សរសៃឈាម​ក្រហម និងថ្លើមពី​ការឡើង​អាស៊ីតខ្លាញ់។
ជំងឺទឹកនោមផ្អែម
គេនិយាយថា ដំណាក់កាល​ដែលស្ត្រីរាំង​រដូវ ជាពេលវេលា​ដែលបញ្ហាសុខភាព​ជាច្រើនបាន​កើតឡើង ហើយអ្វីដែល​ពិសេសនោះ​គឺ ជំងឺទឹកនោម​ផ្អែម។ គេចំណាំថា នៅពេល​អ្នកចាប់ផ្តើម​ដុះក្បាលពោះ ស្របពេល​ដែលកំប៉េះគូទកាន់តែធំ​ឡើង យល់ល្អត្រូវ​ទៅពិនិត្យមើល​ទឹកនោមផ្អែម ដើម្បីទទួលបាន​ការព្យាបាល​ទាន់ពេលវេលា។
ទម្រង់គូថរាងអក្សរ V
ទម្រង់គូថ​រាងអក្សរ V បង្ហាញថា កម្រិតអ័រម៉ូនអឺសស្ត្រូសែន​របស់អ្នក​ចុះអន់ថយ។ ដើម្បីបង្កើនកម្រិតអរម៉ូន​អឺសស្ត្រូសែន​ក្នុងរាងកាយ អ្នកត្រូវ​ទទួលទាន​អាហារ​ដែល​សម្បូរទៅ​ដោយ​ប្រូតេអ៊ីន, សារធាតុខនិជ និង​អាហារដែល​សម្បូរទៅ​ដោយអាស៊ីតហ្វូឡិច៕
ដោយ៖ ដារ៉ា
ប្រភព៖ boldsky

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • មើល​កំប៉េះគូទ អាច​ដឹងពីជំងឺក្នុងរាងកាយរបស់អ្នក