នារីម្នាក់ សម្លាប់សង្សារខ្លួនឯង រួចបង្ហោះប្រាប់គេ តាមហ្វេសប៊ុក ថាខ្លួនកំពុងរត់គេចខ្លួន

អាមេរិក៖ នារីម្នាក់ បានសម្លាប់មិត្តប្រុសខ្លួនឯង រួចបង្ហោះប្រាប់គេ តាមហ្វេសប៊ុក មិនតែប៉ុណ្ណោះ នាងបានឲ្យគេដឹងថា នាងកំពុងរត់គេចពីការតាមចាប់ របស់ប៉ូលិសទៀតផង។

នារីម្នាក់ សម្លាប់សង្សារខ្លួនឯង រួចបង្ហោះប្រាប់គេ តាមហ្វេសប៊ុក ថាខ្លួនកំពុងរត់គេចខ្លួន

នារីឈ្មោះ Nakasia James បានបង្ហោះនៅលើហ្វេសប៊ុក ថានាងបានសម្លាប់មិត្តប្រុសរបស់នាង ឈ្មោះ Dorian Powell អាយុ២១ឆ្នាំ កាលពីសប្តាហ៍មុន។ បើទោះបីជានាងបានប្រាប់ថា នាងបានព្យាយាមរត់គេច ពីការតាមចាប់របស់ប៉ូលិសក៏ដោយ ក៏ចុងក្រោយនាងនៅតែ ប៉ូលិសចាប់ខ្លួនបាន នៅឯ San Bernardino រដ្ឋកាលីហ្វ័រញ៉ា ដដែល។

នាងបានសរសេរ បង្ហោះនៅលើហ្វេសប៊ុកឲ្យដឹងថា ពេលនោះមិត្តប្រុសរបស់នាង Powell ស្ថិតក្នុងអាការៈស្រវឹងខ្លាំង ហើយ​គេបានវាយនាង និងដាល់នាងចំមុខទៀតផង។ ក្រោយមកនាងក៏បាន ស្រវាចាប់យកកូនកាំបិតមួយមកការពារខ្លួន តែនាងមិនបានគិតថា នឹងធ្វើឲ្យគេមានគ្រោះថ្នាក់ដល់ជីវិតនោះទេ។ 

Nakasia បានប្រាប់ថា៖ "នៅពេលនោះគេបានបើកភ្នែកធំៗ សម្លឹងមើលមកខ្ញុំ ទើបខ្ញុំដឹងថាខ្ញុំបានជ្រុលដៃ"។

ប៉ូលិសបានចេញសេចក្តីថ្លែងការណ៍ដូច្នេះថា៖ "នាង Nakasia គឺបានទទួលស្គាល់ថានាង មានជាប់ពាក់ព័ន្ធនឹងឃាដកម្មមួយនេះមែន"។ ទោះជាយ៉ាងណា ខាងប៉ូលិសបានធ្វើការបដិសេធ មិនបកស្រាយទៅលើ ការបង្ហោះរបស់នាង នៅលើហ្វេសប៊ុកទេ៕

នារីម្នាក់ សម្លាប់សង្សារខ្លួនឯង រួចបង្ហោះប្រាប់គេ តាមហ្វេសប៊ុក ថាខ្លួនកំពុងរត់គេចខ្លួន
នារីម្នាក់ សម្លាប់សង្សារខ្លួនឯង រួចបង្ហោះប្រាប់គេ តាមហ្វេសប៊ុក ថាខ្លួនកំពុងរត់គេចខ្លួន

ប្រភព

ដោយ លូហាន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត