៣​ចំនុច​ដែល​ប្រាប់​អ្នក​ថា​កូន​ក្នុង​ពោះ​ស្លាប់​ហើយ​

៣​ចំនុច​ដែល​ប្រាប់​អ្នក​ថា​កូន​ក្នុង​ពោះ​ស្លាប់​ហើយ​

​អ្នក​ម្តាយ​គ្រប់​រូប​នៅ​ពេល​ដែល​ពរ​ពោះ​សុទ្ធតែ​សង្ឃឹម​ថា​ចង់​បង្កើត​បាន​កូន​ដែល​មាន​សុខភាព​ល្អ​ចេញមក ប៉ុន្តែ​មាន​អ្នកខ្លះ​មិន​អាច​សម្រេច​តាម​បំណង​ឡើយ ព្រោះ​មាន​ពេលខ្លះ​ដោយសារ​តែ​កត្តា​ផ្សេងៗ​គឺ​អាច​ធ្វើឲ្យ​កូន​ក្នុងផ្ទៃ​ឈប់​ដំណើរ​ការបាន មានន័យថា​ស្លាប់​ដោយ​មិន​ដឹង​ខ្លួន ដូចនេះ​តើ​នៅពេល​ដែល​កូន​ក្នុង​ផ្ទៃ​ស្លាប់ វា​នឹង​បញ្ចេញ​ឲ្យ​អ្នកដឹង​តាមរបៀប​ណា​ខ្លះ​ទៅ​?

  1. ​នៅពេលដែល​គេ​មិន​ដំណើរការ​ក្នុង​ផ្ទៃ នោះ​អ្នកនឹង​អាច​មាន​អារម្មណ៍​ថា​កូន​ឈប់​កម្រើក​ហើយ ស្បូន​អ្នក​ក៏​មិន​រីក​ធំ​ដូច​មុន​ទៀត​ដែរ ហើយ​វា​នឹង​ចាប់ផ្តើម​បង្រួម​តូច​ជាង​មុន​ទៅទៀត ម្យ៉ាងទៀត​ទម្ងន់​អ្នកនឹង​ស្រុតចុះ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ជាងនេះទៅទៀត​សុដន់​អ្នកនឹង​រួម​តូច ហើយ​នឹង​គ្មាន​អារម្មណ៍​ថា​វា​មាន​ភាព​តឹង​ណែន​ទៀត​ទេ​។​
  2. ​នៅពេល​ដែល​កូន​ឈប់​ដំណើរការ​ក្នុង​ពោះ​យូរ អ្នក​នឹង​មាន​ក្លិន​មាត់​មិន​ល្អ​ឡើយ មានន័យ​ថា​វា​នឹង​ប្រែជា​ស្អុយ ចំពោះ​អាហារ​វិញ អ្នកនឹង​គ្មាន​អារម្មណ៍​ក្នុង​ការបរិភោគ​ឡើយ មានន័យ​ថា​អ្នក​បរិភោគ​មិន​ចូល​ទេ ហើយ​សុខភាព​នឹង​អាច​ប្រែប្រួល​ទាំងស្រុង គឺ​ប្រែជា​ទន់ខ្សោយ​ទៅៗ ដោយ​គ្មាន​កម្លាំង​ក្នុង​ខ្លួន​សម្រាប់​ធ្វើ​ការងារ​ឡើយ ។​
  3. ​ប្រសិន​ជា​នៅ​ពេល​ដែល​អ្នក​ទៅ​ពិ​ប​ឲ​និត្យ​ផ្ទៃពោះ ហើយ​ស្តាប់​មិនលឺ​បេះដូង​កូន និង​ស្តាប់​មិនលឺ​សម្លេង​កម្រើក​របស់​កូន នោះ​អាច​បញ្ជាក់ប្រាប់​អ្នក​បាន​ថា កូន​អ្នក​បាន​ស្លាប់​ហើយ​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី20  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។