ប្រយ័ត្នផង! សត្វ​ល្អិត​តូចៗ​ប្រភេទ​នេះ ចាប់​ផ្តើម​រា​តត្បាត​ជម្ងឺ​ដ៏​អាក្រក់​ដល់​មនុស្ស​ទៀត​ហើយ!

សត្វល្អិតប្រភេទ ដែលជាភា​សា​អង់​គ្លេស​ហៅថា Tick ឬខ្មែរហៅថាជាប្រភេទចៃម៉្យាង ដែលធ្លាប់​បាន​បង្ករបង្កើត​ជម្ងឺ​ដ៏​អាក្រក់ដល់​មនុស្ស​ជា​ច្រើន កាល​ពី​ឆ្នាំ 1996 ហើយ​អ្នក​វិទ្យា​សាស្រ្ត​បាន​រក​ឃើញ​ថា ពពួក​សត្វល្អិតនេះ បានកកើតឡើងវិញហើយ និងកំពុងតែវាយប្រហារតំបន់មួយចំនួន នៅ​សហរដ្ឋ​អាមេរិច។

ប្រយ័ត្នផង! សត្វ​ល្អិត​តូចៗ​ប្រភេទ​នេះ ចាប់​ផ្តើម​រា​តត្បាត​ជម្ងឺ​ដ៏​អាក្រក់​ដល់​មនុស្ស​ទៀត​ហើយ!

ពពួកសត្វទាំងនេះ បឺតឈាមជាអាហារ ហើយពួកវាអាចខាំមនុស្ស និងបណ្តាលឲ្យរលាកស្បែក នៅ​ពេល​ដំបូង​ឡើងកន្ទួល, ឈឺក្បាល, គ្រុនក្តៅ រហូតកើតជាជម្ងឺសន្លាក់, បញ្ហាបេះដូង និងជម្ងឺសរសៃ​ប្រសាទ ដ៏ធ្ងន់ធ្ងរដល់មនុស្ស។

ប្រយ័ត្នផង! សត្វ​ល្អិត​តូចៗ​ប្រភេទ​នេះ ចាប់​ផ្តើម​រា​តត្បាត​ជម្ងឺ​ដ៏​អាក្រក់​ដល់​មនុស្ស​ទៀត​ហើយ!

មកដល់ឆ្នាំ 1998 ទើបក្រុមអ្នកស្រាវជ្រាវរកឃើញកន្លែងដែលពពួកសត្វទាំងនេះរស់នៅប្រមាណ 43 រដ្ឋ ក្នុងសហរដ្ឋអាមេរិច ដូចនេះពួកគេមិនបាច់សម្លាប់ពួកវាបានអស់នោះទេ តែអាចការពារមិនឲ្យសត្វទាំង​នេះ​ខាំបាន លុះមានភាពស្ងប់ស្ងាត់ពីការវាយប្រហារ ពពួកគេសត្វទាំងនេះ បានវាយប្រហារមនុស្សមួយ​ចំនួន​រស់នៅតំបន់ Minnesota, Wisconsin, Pennsylvania, New York និង Vermont ។

ប្រយ័ត្នផង! សត្វ​ល្អិត​តូចៗ​ប្រភេទ​នេះ ចាប់​ផ្តើម​រា​តត្បាត​ជម្ងឺ​ដ៏​អាក្រក់​ដល់​មនុស្ស​ទៀត​ហើយ!

ជម្ងឺនេះអាចព្យាបាលបាន ប៉ុន្តែវានឹងរាតត្បាតទៅកាន់ប្រទេសផ្សេងៗទៀត ដូចនេះយើងគួរប្រុង​ប្រយ័ត្ន​ជា​មុន ដើម្បីសុខស្រួលទាំងអស់គ្នា ណាមួយសត្វល្អិតនេះ ងាយតោងពីមនុស្សមួយ​ទៅ​មនុស្ស​មួយ​ផង​ដែរ។

**សូមចុចត្រង់នេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!

ប្រយ័ត្នផង! សត្វ​ល្អិត​តូចៗ​ប្រភេទ​នេះ ចាប់​ផ្តើម​រា​តត្បាត​ជម្ងឺ​ដ៏​អាក្រក់​ដល់​មនុស្ស​ទៀត​ហើយ!

  • ដោយ: Hong
  • 3:21 PM, 20 January
  • ប្រភព: tech insider
  • Tag: សុខភាព