ក្រឡាប់​រ៉ឺម៉ក​នៅ​ខេត្តកំពង់ឆ្នាំង បង្ក​របួស ២៧ នាក់​

Doliprane TVC

​កំពង់ឆ្នាំង​៖ រឺ​ម៉ក​ម៉ូតូ​ដឹក​កម្មករ​កម្ម​ការ​នី​រោងចក្រ​កាត់ដេរ ២៩ នាក់​បាន​រងរបួស​ធ្ងន់ និង ស្រាល​ក្នុង​ហេតុ​ការគ្រោះថ្នាក់​ក្រឡាប់​រ៉ឺម៉ក​ម៉ូតូ​នៅពេល​ចេញពី​ធ្វើការ បន្តាលអោយ​ចាក់ចោល​ពេញ​ផ្លូវ ។ ហេតុ​ការគ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​រ៉ឺម៉ក​ខាងលើនេះ​កើតឡើង​នៅវេលា​ម៉ោង ៤ និង ៣០ នាទី​ល្ងាច​ថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០១៦ ម្សិលមិញ​នៅលើ​ផ្លូវ​ក្រាល​គ្រោះ​ក្រហម​មួយកន្លែង​ស្ថិតក្នុង​ភូមិ​ស្វាយ​ខុំ​តា​ជេស​ស្រុក​កំពង់ត្រឡាច​ខេត្តកំពង់ឆ្នាំង ។ ប្រភពពី​សមត្ថកិច្ច​ដែល​ចុះ​ដល់​កន្លែងកើតហេតុ​បានអោយដឹងថា​ម្ចាស់​ម៉ូតូ​មានឈ្មោះ​(​លាស់ ឯល​) ប្រុស​អាយុ ៣០ ឆ្នាំ​បើកបរ​រ៉ឺម៉ក​ម៉ូតូ​ម៉ាក​សាន់​យ៉ាន់​ពណ៍​ក្រហម​គ្មាន​ស្លាក​លេខ​រសនៅក្នុង​ភូមិ​ឃុំ​ស្រុក​ខេត្ត​ខាងលើ ។

ក្រឡាប់​រ៉ឺម៉ក​នៅ​ខេត្តកំពង់ឆ្នាំង បង្ក​របួស ២៧ នាក់​

សមត្ថកិច្ច​ខាងលើ​ដែល​បានអោយដឹង​បន្ថែមទៀតថា​នៅមុន​ពេល​កើតហេតុ​ម្ចាស់​រ៉ឺម៉ក​ខាងលើ​បាន​បើក​ដឹក​កម្មករ​រោងចក្រ​ត្រី​ប៉ុ​សន្ត៍​ទៅផ្ទះ​ខ​ណះ​ដែល​មកដល់​កន្លែងកើតហេតុ​ក៍​ស្រាប់តែ​រ៉ឺម៉ក​មូ​តូ​ដឹក​កម្មក​ខាងលើ​បាន​ដាច់​ច្រ​វ៉ា​ក់​ផ្អៀង​មក​ម្ខាង​បណ្តាលអោយ​ក្រឡាប់​ខ្លួនឯង​ចាក់ក​ម្មក​ចោល​ពេញ​ផ្លូវ​បណ្តាលអោយ​រងរបួស​ធ្ងន់ និង ស្រាល​តែម្តង ។ ក្រោយពេល​កើតហេតុ​សមត្ថកិច្ច និង បងប្អូន​ប្រជាពលរដ្ឋ​បាន​ហៅ​រថយន្ត​សង្គ្រោះបន្ទាន់​របស់​មន្ទី​ពេទ្យ​បង្អែក​ស្រុក​កំពង់ត្រឡាច និង រថយន្ត​សង្គ្រោះបន្ទាន់​របស់​ឃ្លី​និច្ច​ឯកជន​សាលា​លេខ ៥ ដឹក​យកមក​ធ្វើការ​សង្គ្រោះបន្ទាន់​ផងដែរ ។ បើតាម​ការសន្និដ្ឋានរ​បស់​សមត្ថកិច្ច​ចំ​ហាន​តំបូង​អ្នកបើកបរ​រ៉ឺម៉ក​ម៉ូតូ​ដឹក​មនុស្ស​ហួស​ច្រើន និង បើកបរ​ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័​មិនបាន​ពិនិត្យ​ត្រឹមត្រូវ​នៅ​មធ្យោបាយ​ដឹក​មនុស្ស​ទើប​បន្តាលអោយ​មាន​គ្រោះថ្នាក់​ដល់​អ្នកជិះ​តែ​មិនមាន​ន​ណា​ម្នាក់​ស្លាប់​នោះឡើយ ។

ក្រឡាប់​រ៉ឺម៉ក​នៅ​ខេត្តកំពង់ឆ្នាំង បង្ក​របួស ២៧ នាក់​

គួប​ញ្ញាក់​ផងដែរ​ថា នៅ​រសៀល​ថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០១៦ លោក​ឧុ​កញ្ញា (​កុយ សុវណ្ណ​) អនុប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ស្រុក​កំពង់ត្រឡាច​លោក (​ម៉ាត់ ម៉ូត​) និង លោកស្រី (​តុង ណា​រី​)​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​បាន​ចុះសាកសួ​សុខទុក្ខ និង នាំយក​ថវិការ​របស់​សម្តេចចៅហ្វា​វាំង (​គង់ សំអុល​) មក​ប្រគល់ជូន​ដោយ​ផ្ទាល់ដៃ​កម្មករ​កម្ម​កា​ររ​នី​រោងចក្រ ២៧ នាក់​ដែល​លោក​បាន​រងរបួស​ក្នុង​ហេតុ​ការគ្រោះថ្នាក​ចរាចរណ៍​ក្រឡាប់​រ៉ឺម៉ក​ម៉ូតូ​ដោយ​ក្នុង​ម្នាក់ៗ ៥០ ០០០ រៀល និង អ្នក​ថែ​អ្នក​ជម្ងឺ​ក្នុង​ម្នាក់ៗ ២០ ០០០ រៀល និង បាន​នាំយក​ថវិការ ២០ ម៉ឺន​រៀល​ដល់​សាកសព​ប្រពន្ធ​លោក​មេឃុំ តា ជេស និង ប្រគល​ថវិការ ២៥ ម៉ឺន​រៀល​ដល់​ជន​ចាស់ជរា​មាន​ជម្ងឺ​ប្រចាំកាយ និង គ្មាន​ទីពឹង​ម្នាក់​នៅក្នុង​ភូមិ​តា​ជេស​ផងដែរ ៕ (​សុ​ក្ខា​រិ​ន​) កំពង់ឆ្នាំង​ថ្ងៃទី ១៧ មករា ២០១៦

ក្រឡាប់​រ៉ឺម៉ក​នៅ​ខេត្តកំពង់ឆ្នាំង បង្ក​របួស ២៧ នាក់​