សម្តេច​តេ​ជោៈ​គ្រូពេទ្យ​កំណត់​ច្បាស់​ថា​សុខភាព​ខ្ញុំ​ល្អ​ណាស់​

Doliprane TVC

​ភ្នំពេញៈ​បន្ទាប់ពី​អញ្ជើញ​ទៅពិនិត្យ​សុខភាព​រួចមក​សម្តេច​តេ​ជោ​ហ៊ុនសែន​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​កាលពី​ថ្ងៃទី​២០​ខែ​​មករា​ឆ្នាំ​២០១៦​បានបញ្ជាក់​ប្រាប់​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា​សុខភាព​របស់​ម្តេច​ល្អ​ណាស់​គ្មាន​ប្រភេទ​ជំងឺ​ណាមួយ​​ដែល​ត្រូវ​បារម្ភ​នោះទេ​។​

សម្តេច​តេ​ជោៈ​គ្រូពេទ្យ​កំណត់​ច្បាស់​ថា​សុខភាព​ខ្ញុំ​ល្អ​ណាស់​
ដោយ​សរសេរ​បញ្ជាក់ប្រាប់​ក្នុង​ផេ​ក​សង្គម​ហ្វេ​ស​ប៊ុ​ក សម្តេច​តេ​ជោ​បានឱ្យដឹងថា “​បងប្អូន​ជនរួមជាតិ​ជាទីគោរព​!​ជាថ្មី​​ម្តងទៀត ខ្ញុំ​សូម​ថ្លែងអំណរគុណ​ចំពោះ​ការយកចិត្តទុកដាក់រ​បស់បង​ប្អូន​មកលើ​សុខភាព​របស់ខ្ញុំ​”​។​សម្តេច​តេ​ជោ​បាន​បន្ត​ឱ្យដឹងថា​៖​បន្ទាប់ពី​ការពិនិត្យ​ដោយ​យកចិត្តទុកដាក់​ពី​សំណាក់​គ្រូពេទ្យ​សិង្ហ​បុរី និង កម្ពុជា​យើង​។ គ្រូពេទ្យ​បានកំណត់​ច្បាស់​ថា​សុខភាព​ខ្ញុំ​ល្អ​ណាស់ ទោះ​ខ្ញុំ​អាយុ​ច្រើនជាង​មុន​ក្តី​។ គ្មាន​ប្រភេទ​ជម្ងឺ​ណាមួយ​ដែល​ត្រូវ​បារម្ភ​​នោះទេ​។ គ្រូពេទ្យ​សប្បាយចិត្ត​ដោយ​ឃើញ​ខ្ញុំ​ឈប់​ជក់បារី​ដែលជា​ផ្នែក​មួយ​នៃ​ភាពប្រសើរ​នៃ​សុខភាព​របស់ខ្ញុំ​។

សម្តេច​តេ​ជោៈ​គ្រូពេទ្យ​កំណត់​ច្បាស់​ថា​សុខភាព​ខ្ញុំ​ល្អ​ណាស់​

ក្រុម​គ្រូ​​ពេទ្យ​បង្ហាញ​នូវ​ការរីករាយ​ដោយ​ឃើញ​កម្លាំង​ដៃ​កម្លាំង​ជើង​ខ្ញុំ​នៅ​ខ្លាំង​ក្នុង​ឋា​នះ​ជា​កីឡាករ​វាយកូនគោល​។​ជាមួយ​ការបញ្ជាក់​បែបនេះ​សម្តេច​តេ​ជោ​ហ៊ុនសែន​បានឱ្យ​ដឹងផង​ថា​”​គ្រូពេទ្យ​ស្នើរ​ឱ្យ​ខ្ញុំ​បន្ថែម​ការហាត់​ប្រាណ​ដោយ​​ការ​ហែល​ទឹក តែ​ខ្ញុំ​ប្រាប់​គាត់​វិញ​ថា​ផ្ទះ​ខ្ញុំ​អត់​មាន​អាង​ហែល​ទឹក​ទេ​។ ខ្ញុំ​ប្រាប់​គាត់​ថា​អាច​បង្កើន​ពេល​វាយកូនគោល​ប្រ​សិ​​ន​មាន​ពេល តែ​ខ្ញុំ​ត្រូវសុំ​ការអនុញ្ញាតិ​ពី​ចៅៗ និង​ប្រព​ន្ឋ​ខ្ញុំ​សិន ព្រោះ​ចៅៗ​ខ្ញុំ​មាន​ពេល​មករក​ជីតា​តែ​ថ្ងៃ​សំរាក​ពី​ការរៀន​រប​​ស់​ពួកគេ ឯខ្ញុំ​ក៏ត្រូវ​ការជួប​ចៅៗ​ដែរ​។​សុខ​ភាពល្អ​ខ្ញុំ​និង​បន្តរ​ការពារ​សន្តិភាព និង​ជុំរុញ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គម បំរើ​ដ​​ល់​ជាតិ​និង​ប្រជាជន​យើង​ជា​បន្តទៀត​។​

សម្តេច​តេ​ជោៈ​គ្រូពេទ្យ​កំណត់​ច្បាស់​ថា​សុខភាព​ខ្ញុំ​ល្អ​ណាស់​
គួរបញ្ជាក់​ថាស​ម្ដេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ទៅពិនិត្យ​សុខភាព តាម​ការ​ណាត់ជួប ពី​សំណាក់​គ្រូពេទ្យ​សិង្ហ​បុរី កាលពី​ថ្ងៃទី ១៨ ខែ មករា ហើយ​សម្ដេច​តេ​ជោ នឹងធ្វើ​ការវិលត្រឡប់​មក​កម្ពុជា វិញ​នា​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៦ ៕​ដេប៉ូ​

សម្តេច​តេ​ជោៈ​គ្រូពេទ្យ​កំណត់​ច្បាស់​ថា​សុខភាព​ខ្ញុំ​ល្អ​ណាស់​