ភ្ញៀវ​ទេសចរណ៍​បរទេស​ចូល​ទស្សនា​សារមន្ទីរ​ជាតិ​ភ្នំពេញ​កាន់តែច្រើន​

Doliprane TVC

​ភ្នំពេញៈ​មន្ត្រី​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​បាន​ថ្លែងឱ្យដឹងថា​ក្នុងអំឡុង​ឆ្នាំ​២០១៥​កន្លងមក​សារមន្ទីរ​ជាតិ​បានទទួល​ភ្ញៀវទេសចរ​ណ៍​បរទេស​យ៉ាងច្រើន​បើ​ប្រៀបធៀប​នឹង​ភ្ញឿ​វ​ជាតិ ហើយ​ក្នុងនេះ​បើ​គេ​ក្រឡេក​
​មើល​ពី​ស្ថិតិ​វិញ​គឺ​ភ្ញៀវ​ជាតិ​មានតែ​ជា​បី​ម៉ឺន​នាក់ ឯ​ភ្ញៀវ​អន្តរជាតិ​វិញ​មាន​ជិត​២​សែន​នាក់​ឯណោះ​។​លោក ថែ​នរៈ​សត្យា​រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​បាន​ថ្លែងថា​ពេលនេះ​សារមន្ទីរ​ជាតិ​បា​​ន​ក្លាយ​ជាទី​ចូលចិត្ត​ចូល​ទស្សនា​ពី​សំណាក់​ភ្ញៀវ​ទេសចរណ៍​បរទេស ហើយ​ការ​មក​ទស្សនា​រាជធានី​ភ្នំ​ពេ​​ញ​សារមន្ទីរ​ជាតិ​ក៏​ជា​គោលដៅ​របស់​ពួកគេ​ផងដែរ​។​លោក​បានលើកឡើង​ថាស​ម្រា​ប់​ភ្ញៀវ​ទេសចរណ៍​ដែល​បាន​ចូល​ទស្សនា​សារមន្ទីរ​ជាតិ​ភ្នំពេញ​កាលពី​ឆ្នាំ​២០១៥​កន្លងមក​សរុប​មាន​ចំនួន ២២២២៦៩​នាក់​ក្នុងនោះ​មាន​ភ្ញៀវ​ជាតិ​ចំនួន ៣៣៨៤២​នាក់​ដែល​ទទួល​​បាន​ចំណូល​ថវិការ​ចំនួន ១១៨៤៤៧០០​រៀល​ក្នុងការ បង់​ថវិការ​ចូល​រដ្ឋ​។​ចំណែក​ភ្ញៀវ​អន្តរជាតិ​ចំនួន ១៦៤៦០៧​នាក់​ដែល​ទទួលបាន​នូវ​ចំណូល​ថវិកា​របង់​ចូល​ថវិការដ្ឋ​ចំនួន ៥៧៦១២៤​ដុល្លារ​។​ចំពោះ​ភ្ញៀវ​ចូល​​ឥត​ឥត​បង់ថ្លៃ​មាន​ចំនួន ២៣៨២០​នាក់​។​

ភ្ញៀវ​ទេសចរណ៍​បរទេស​ចូល​ទស្សនា​សារមន្ទីរ​ជាតិ​ភ្នំពេញ​កាន់តែច្រើន​

លោក​បញ្ជាក់ថា “​មន្ត្រី​យើង​មាន​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ក្នុងការ​គ្រប់គ្រង​អភិរក្ស ថែរក្សា​ការពារ ជួស​​ជុល ការសិក្សា​ស្រាវជ្រាវ​សមុច្ច័យ​សាធារណៈ ដោយបាន​ចុះ​ណែនាំ និង​ជួយ​ពង្រឹងគុណភាព​បច្ចេក​ទេ​​ស​ជាប្រចាំ​ដ​សល់​សារមន្ទីរ​តាម​ខេត្ត​។​បាន​ជួយ​ផ្សព្វផ្សាយ​អំពី​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​និង​អរ្យធម៌​ខ្មែរ​​ដោយបាន​រៀបចំ​តាំងពិព័រណ៍​មិន​អចិន្ត្រៃយ៍​ជាច្រើនលើក​”​។​

ភ្ញៀវ​ទេសចរណ៍​បរទេស​ចូល​ទស្សនា​សារមន្ទីរ​ជាតិ​ភ្នំពេញ​កាន់តែច្រើន​

លោក​រដ្ឋលេខាធិការ​បា​ន​បន្ត​ឱ្យដឹងថា កន្លងមក​ចំពោះ​ការងារ​បុរាណវត្ថុ ក្រសួង​បា​នប​ញ្ជូ​ល​ទិន្នន័យ​វត្ថុ​​បុរាណ​ទៅក្នុង​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​( Database)​បាន​រួចរាល់​នៅ​ខេត្ត​មួយចំនួន​និង​កំពុង​បន្ត​សិក្សា​ស្រាវ​​ជ្រាវ​បញ្ជូន​ទិន្នន័យ​វត្ថុ​បុរាណ​នៅ​ខេត្ត​មួយចំនួនទៀត​។​លោ​កថា​ក្នុង​ឆ្នាំកន្លងមក​អគ្គនាយក​ដ្ឋា​ន​បេ​តិ​ភណ្ឌ​សម្រេចបាន ២៥​សកម្មភាព​នៃ​សកម្មភាព​សរុប​ចំ​នួ​​ន ៣០​ហើយ​បើ​ធ្វើការ​ប្រៀបធៀប​គឺ​ស្មើនឹង ៨៣​ភាគរយ​៕​ដេប៉ូ​

ភ្ញៀវ​ទេសចរណ៍​បរទេស​ចូល​ទស្សនា​សារមន្ទីរ​ជាតិ​ភ្នំពេញ​កាន់តែច្រើន​