អាជីវករ​ផ្សារ​ទំនប់​គោក​តវ៉ា​ទាំង​ក្រសួងមហាផ្ទៃ​និង​តុលាកា​ក្រុង​បន្ទាប់ពី​មានការ​ចាប់​តំណាង​របស់ខ្លួន​២​នាក់​

Doliprane TVC

ភ្នំពេញៈ​ក្រុមអាជីវករ​ប្រមាណ​ជាង​៥០​នាក់​មកពីផ្សារ​ទំនប់ទួលគោក​ឬ​ហៅ​ផ្សា​ងិន​អាន​អស់​រយៈពេល​ពីរ​ថ្ងៃ​ជាប់ៗ​គ្នា​​ហើយ​បានមក​ធ្វើការ​តវ៉ា​នៅ​ពីមុខ​ក្រសួងមហាផ្ទៃ​និង​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​សុំ​ធ្វើ​អន្តរាគមន៍​ក្នុងការ​ដោះលែង​តំណាង​របស់ខ្លួន​២​នាក់​បន្ទាប់ពី​ត្រូវបាន​ចាប់ខ្លួន​រួចមក​។​
ក្រុមអាជីវករ​ដែល​បានមក​ស្រែក​ធ្វើការ​វ៉ា​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃទី​២០ ខែមករា​បាន​ប្រាប់ថា​​ពួកគេ​មិនមាន​ការអន្តរាគមន៍​ណាមួយ​ជាក់លាក់​ពី​ក្រសួងមហាផ្ទៃ​ជុំវិញ​ក្នុងការ​ចាប់ខ្លួន​តំណាង​របស់ខ្លួន​ឡើយ​។​ដោយ​គ្មាន​ដំណោះ​ស្រា​ជាក់លាក់​ទើប​ព្រឹក​ថ្ងៃទី​២០​ខែមករា​ពួកគេ​បានមក​ធ្វើ​ការតវ៉ា​នៅ​ពីមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​បន្តទៀត​។​

អាជីវករ​ផ្សារ​ទំនប់​គោក​តវ៉ា​ទាំង​ក្រសួងមហាផ្ទៃ​និង​តុលាកា​ក្រុង​បន្ទាប់ពី​មានការ​ចាប់​តំណាង​របស់ខ្លួន​២​នាក់​

ក្រុមអាជីវករ​ដែល បាន​កាន់​រូប​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​និយាយថា​ជំងឺ​រ៉ាំរ៉ៃ​នៃ​ការ​​រុះរើ​តូប​ផ្សារ​និង​ជួល​ពី​ម្ចាស់​មួយ​ទៅ​ម្ចាស់​មួយ​បានធ្វើឱ្យ​ពួកគាត់​ក្លាយជា​ជនរងគ្រោះ​បន្តបន្ទាប​។​ពេលនេះ​ត្រូវបាន​ក្រុមហ៊ុន​មួយ​ឈ្មោះ Newrich មក​គ្រប់គ្រង​ផ្សារ​នេះ​ពី​លោក​អ៊ូ​សេដ្ឋា​នូ​ដែល​បានធ្វើការ​វិនិយោគ​ផ្សារ​នេះ​កាលពី​ជាង​៣​ឆ្នាំមុន​។​
ស្ត្រី​ជា​ជីវ​ករ​មួយរូប​ដែល​កំពុង​ឈរ​តវ៉ា​បាន​ប្រាប់​ប្រជាប្រិយ​ថា “​បើ​គិតពី​ផ្សារ​ទំនប់ទួលគោក​ឬ​ផ្សារ​ងិន​អាន​នេះ​ពួក​ខ្ញុំ​​រងគ្រោះ​ច្រើនសា​រហើយ ដោយ​កាលពី​ឆ្នាំ​២០១២​គេ​បានធ្វើ​ការរុះរើ​តូប​សាងសង់​ផ្សារ​ថ្មី​ហើយ​លក់​ក្នុងតម្លៃ​មួយ​ខ្ពស់​​។​ពេលនេះ​គេ​បាន​ប្តូរ​ម្ចាស់​ថ្មី​ហើយ​ឱ្យ​ទិញ​តូប​ថ្មី​ម្តងទៀត តើ​ឱ្យ​ពួក​ខ្ញុំ​រកលុយ​ឯណា​មក​ទី​ញ​ច្រើនលើកច្រើនសារ​បែប​​នេះ​”​។​
គួរ​បញ្ជាក់ថា​ផ្សារ​ទំនប់ទួលគោក​ឬ​ផ្សារ​ងិន​អាន ស្ថិតនៅ​ភូមិ​ទួលគោក​សង្កាត់​ទួល​សង្កែ​ខណ្ឌ​ឬ​ស្សី​កែវ​ដែល​សព្វថ្ងៃ​​មានទំនាស់​យ៉ាងខ្លាំង​ក្លាយ​រវាង​ក្រុមហ៊ុន​ឈ្មោះ Newrich​ជាមួយ​លោក​អ៊ូ​សេដ្ឋា​នូ​ដែល​កំពុង​គ្រប់គ្រង​ផ្សារ​បច្ចុប្បន្ន​៕​ដេប៉ូ​

អាជីវករ​ផ្សារ​ទំនប់​គោក​តវ៉ា​ទាំង​ក្រសួងមហាផ្ទៃ​និង​តុលាកា​ក្រុង​បន្ទាប់ពី​មានការ​ចាប់​តំណាង​របស់ខ្លួន​២​នាក់​