លទ្ធផលគម្រោង ឈប់លេងហ្វេសប៊ុក បាន៩៩ថ្ងៃ ជាប់គ្នា ភាគច្រើនសប្បាយចិត្ត

បរទេស៖ យោងតាមការស្ទង់មតិ ជាមួយនឹងមនុស្សមួយចំនួន បានទទួលលទ្ធផលថា អ្នកដែលឈប់លេងហ្វេសប៊ុក បាន៩៩ថ្ងៃជាប់គ្នា ភាគច្រើនគឺសប្បាយចិត្តជាងមុន ហើយភាគច្រើនទៀត គឺមិនចង់លេងហ្វេសប៊ុកវិញ ទៀតតែម្តង។

លទ្ធផលគម្រោង ឈប់លេងហ្វេសប៊ុក បាន៩៩ថ្ងៃ ជាប់គ្នា ភាគច្រើនសប្បាយចិត្ត

គំរោងសិក្សា ៩៩ថ្ងៃ គឺជាគម្រោងមួយ ស្ថិតក្នុងការស្រាវជ្រាវ របស់សាកលវិទ្យាល័យ Leiden University និង Vrije Universiteit Amsterdam ដើម្បីកំណត់មូលដ្ឋាន ដែលមនុស្សជាច្រើនកំពុងតែ ញៀននឹងការលេងហ្វេសប៊ុក និងចង់ដឹងថាតើមានអ្វីកើតឡើង ប្រសិនបើពួកគេឈប់លេងវានោះ?។

បុរសម្នាក់ក្នុងចំណោមមនុស្សជាច្រើនទៀត ដែលស្ថិតក្នុងគំរោងសិក្សាខាងលើ ឈ្មោះ Straathof បាននិយាយប្រាប់ឲ្យដឹងថា៖ "ពួកយើងមិនបានប្រាប់ ឲ្យអ្នកទាំងអស់គ្នាឈប់លេងវានោះទេ ប៉ុន្តែសម្រាប់ពួកយើងវិញ គំនិតក្នុងការឈប់លេងហ្វេសប៊ុក គឺគួរឲ្យចាប់អារម្មណ៍ណាស់។ ខ្ញុំបានឈប់លេងហ្វេសប៊ុក តាំងពីចាប់ផ្តើមគំរោង រហូតមកដល់ឥលូវនេះ ហើយខ្ញុំក៏ដូចជា មនុស្សដែលបានចូលរួមជាច្រើនផ្សេងទៀត គឺមានអារម្មណ៍ថា ខ្លួនមានសេរីភាព"។

លោកបាននិយាយទៀតថា៖ "ពីមុនខ្ញុំមានពេលវេលាតិចតួច ក្នុងការធ្វើអ្វីដែលខ្ញុំចង់ធ្វើ ប៉ុន្តែខ្ញុំមិនបានដឹងទេរហូតដល់ពេល ដែលខ្ញុំចំណាយពេលជាច្រើន ក្នុងការអង្គុយមើលអ្វីៗ ដែលមនុស្សដ៏ទៃទៀតកំពុងធ្វើ"។

លោក​ក៏បានឲ្យដឹងដែរថា ភាគច្រើនអ្នកដែលបាន បោះបង់ចោលការលេងហ្វេសប៊ុក គឺសប្បាយចិត្តជាងមុន ហើយពួកគេសឹងតែទាំងអស់ គឺមានពេលវេលាច្រើនជាងមុន។ តួយ៉ាងពួកគេមានពេលវេលា អាចធ្វើអ្វីមានប្រយោជន៍ជាងមុន ដូចជាអានសៀវភៅ និងជួបផ្ទាល់ជាមនុស្សដ៏ទៃនៅខាងក្រៅតែម្តង។ មិនតែប៉ុណ្ណោះ ក្រោយពីបញ្ចប់គំរោងសិក្សា៩៩ថ្ងៃរួចមក មានមនុស្ស២៥% ក្នុងចំណោមទាំងអស់ បាននិយាយថា នឹងមិនលេងហ្វេសប៊ុកទៀតទេ៕

លទ្ធផលគម្រោង ឈប់លេងហ្វេសប៊ុក បាន៩៩ថ្ងៃ ជាប់គ្នា ភាគច្រើនសប្បាយចិត្ត

ប្រភព

ដោយ លូហាន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត