Henderson ​​ស្នើ​ Klopp ​ឲ្យ​ទិញ​កីឡាករ​​​​ចូល​ខែ​មករា​នេះ


Henderson ​​ស្នើ​ Klopp ​ឲ្យ​ទិញ​កីឡាករ​​​​ចូល​ខែ​មករា​នេះ

Jordan Henderson ប្រធាន​ក្រុម​ហង្ស​ក្រហម​ Liverpool បាន​ស្នើ​ឲ្យ​អ្នកចាត់ការ​ Jurgen Klopp ទិញ​កីឡាករ​ថ្មី​ចូល​បន្ថែម​ខែ​មករា​នេះ បន្ទាប់​ពី​ក្រុម​ចាញ់​​គូ​ប្រជែង​ Manchester United កាល​ពី​ថ្ងៃ​អាទិត្យ។

 

Henderson ​​ស្នើ​ Klopp ​ឲ្យ​ទិញ​កីឡាករ​​​​ចូល​ខែ​មករា​នេះ

 

Liverpool បាន​ទិញ​​ខ្សែ​បម្រើ​ Marko Grujic ​ដែល​នឹង​​បន្តនៅ​​ក្លិប​ Red Star Belgrade ​រហូត​ចប់​រដូវ​កាល​នេះ ​​និង​បាន​ខ្ចី​ជើង​ខ្សែ​ការពារ​ Steven Caulker ​ពី​ក្រុម​ QPR ផង​ដែរ ប៉ុន្តែ​​ក្រោយ​ចាញ់​ Man Utd ១-០ នៅ​ Anfield ​នឹង​ធ្វើ​ឲ្យ​ Klopp ត្រូវ​ការ​កីឡាករ​​​ល្អៗ ជួយ​ពង្រឹង​ក្រុម​បន្ថែម​ទៀត។

 

Henderson ​​ស្នើ​ Klopp ​ឲ្យ​ទិញ​កីឡាករ​​​​ចូល​ខែ​មករា​នេះ

 

​ខ្សែ​បម្រើ​វ័យ​២៥​ឆ្នាំ Henderson យល់​ថា​ក្លិប​ត្រូវ​ការ​កីឡាករ​បន្ថែម ដើម្បី​ស្រោចស្រង់​ទម្រង់​លេង​ពុំ​សូវ​បាន​ល្អ​បច្ចុប្បន្ន​​ឡើង​វិញ។ កីឡាករ​ជម្រើស​ជាតិ​អង់គ្លេស​រូប​នេះ បាន​ប្រាប់​ដល់​ FourFourTwo ថា៖ “គ្រប់​ក្រុម​បាល់ទាត់​ តែង​ត្រូវការ​ពង្រឹង​ក្រុម​ តែង​តែ​ត្រូវ​ការ​រីក​ចម្រើន​ជាង​មុន ប៉ុន្តែ​ក្នុង​នាម​យើង​ជា​កីឡាករ យើង​ត្រូវ​តែ​លេង​​ឲ្យ​អស់​សមត្ថភាព។ អ្វី​ដែល​យើង​អាច​ធ្វើ​បាន​នា​ពេល​នេះ​ គឺ​ត្រូវ​តែ​ខំ​លេង​ឲ្យ​បាន​ល្អ​បំផុត រហូត​ដល់​ចប់​រដូវ​កាល”។

 

Liverpool ​នឹង​ត្រូវ​ប៉ះ​​ក្រុម​ Exeter City ​មក​ពី​ League Two ​នៅ​ Anfield ក្នុង​ការ​ប្រកួត​ FA ជុំ​ទី​៣ ជើង​ទី​២ ​នា​វេលា​ម៉ោង​០៣:០០​យប់​នេះ​ជា​បន្ត ដើម្បី​ស្តា​មុខ​មាត់​ឡើង​វិញ ក្រោយ​ខក​ចិត្ត​កាល​ចុង​សប្ដាហ៍ ហើយ​បើ​​ពួកគេ​ឈ្នះ​ នឹង​ត្រូវ​ឡើង​ទៅ​ប៉ះ​ West Ham នៅ​ជុំ​ទី​៤៕

 

-ចុចអាន៖ Henderson ទទួល​ស្គាល់​​ថា Liverpool មិន​បាន​លេង Champions League រដូវកាល​ក្រោយ

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ squawka