នាង Angelababy នឹងផ្តល់រថយន្តតំលៃ រាប់លានដុល្លារដល់ បុគ្គលិកដែលមានសំណាង ក្នុងឱកាសឆ្នាំថ្មី

ហុងកុង៖ ម៉ូដែលរូបស្រស់ Angelababy ភរិយាតារាសម្តែង និងម៉ូដែលលោក Huang Xiaoming ថ្មីៗបានប្រកាសថានឹងផ្តល់រថយន្តតំលៃ រាប់លានដុល្លារមួយគ្រឿង ដល់បុគ្គលិកបម្រើរកាងារ នៅក្រុមហ៊ុនរបស់ខ្លួន ដែលមានសំណាងក្នុង ឱកាសឆ្នាំថ្មីខាងមុខនេះ។

ព័ត៌មានពី Chines Star បានឲ្យដឹងនៅថ្ងៃទី២០ខែមករាឆ្នាំ២០១៦ នេះថា គូស្នេហ៍តារាម៉ូដែល ស្តុកស្តម្ភដែលចំណាយលុយ រាប់លានដុល្លារក្នុងថ្ងៃមង្គលការនាង Angelababy និងស្វាមីលោក Huang Xiaoming បានប្រកាសថា ក្រោយរៀបការពួកគេ រកចំណូលបានរហូតដល់ ៩៨លានដុល្លារ ហុងកុង ពីក្រុមហ៊ុនរបស់ខ្លួន និងរំពឹងទទួលបាន ៥១លានដុល្លារហុងកុង ទៀតនោះបានប្រកាសថា និងផ្តល់សំណាងដល់បុគ្គលិក របស់ខ្លួនដែលមានសំណាង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ នូវរថយន្តទំនើបមួយគ្រឿង ដែលមានតំលៃលាប់លានដុល្លារ ។

តារាអាយុ ២៦ឆ្នាំ Angelababy បានឲ្យដឹងថាក្រៅពីរង្វាន់អាំងប៉ាវ សម្រាប់បុគ្គលិកថ្ងៃចូលឆ្នាំថ្មី នាងនៅមានអំណោយជាវិញ្ញាបនប័ត្រ និងកាបូបឆ្នៃម៉ូដដ៏ស្រស់ ស្អាតមួយចំនួនទៀត ហើយសម្រាប់រង្វាន់ធំបំផុត គឺការចាប់រង្វាន់រថយន្ត ទំនើបមួយគ្រឿងតំលៃ រាប់លានដើម្បីអបអរ ដល់បុគ្គលិកក្នុងឱកាសឆ្នាំថ្មី ដោយ Angelababy និយាយថា “ បុគ្គលិកផ្តល់ប្រយោជន៍ ជាច្រើនដល់ខ្ញុំ ដូច្នេះខ្ញុំត្រូវផ្តល់សំណាង ដល់បុគ្គលិកវិញ” ។

ក្រៅពីជោគជ័យជាមួយ នឹងជំនួញផ្ទាល់ខ្លួន គូស្នេហ៍តារាហុងកុង Angelababy និង Huang Xiaoming ក៏ពុងមមាញឹកផងដែរ ក្នុងការងារសិល្បៈដោយ ចូលរួមក្នុងព្រិត្តិការណ៍ធំៗជាច្រើន ហើយថ្មីៗនេះbaby ក៏ត្រូវបានជ្រើសរើសជា ឯកអគ្គរដ្ឋទូតសុឆន្ទៈថ្មី របស់ផលិតផលទ្រនាប់ ជើងដ៏ល្បីល្បាញម៉ាក Adidas Neo ទៀតផង ៕