វត្តនៅថៃ ល្បីចិញ្ចឹមខ្លាជាង ១៤០ក្បាល នឹងត្រូវដោះលែង មួយចំនួន

មន្ត្រីសត្វព្រៃថៃ នឹងដោះលែងខ្លាចំនួន ៥០ក្បាលពីវត្តមួយនៅខេត្ត Kanchanaburi នៅថ្ងៃពុធនេះ ដែលធ្លាប់ត្រូវគេចោទថា ចិញ្ចឹមសម្រាប់ធ្វើអាជីវកម្ម នេះបើតាម សកម្មជនសិទ្ធិសត្វថៃ។

វត្តនៅថៃ ល្បីចិញ្ចឹមខ្លាជាង ១៤០ក្បាល នឹងត្រូវដោះលែង មួយចំនួន

រយៈពេល ៩ខែ ក្រោយពីបោះបង់ កិច្ចខិតខំប្រឹងប្រែង ស្វែងរកការដោះ លែងខ្លាឲ្យបាន ១០០ក្បាលពីវត្តខាងលើ មន្ត្រីសត្វព្រៃត្រូវគេរាយការណ៍ថា បានជួបជាមួយចៅអធិការ វត្តលោកតា Phra Wisutthisannen នៅថ្ងៃអង្គារម្សិលមិញ ដើម្បីពិភាក្សាពី សត្វខ្លាទាំងនេះ។

មូលនិធិមិត្ត សម្លាញ់សត្វព្រៃថៃ បានប្រកាសកាលពី ថ្ងៃអាទិត្យកន្លងទៅថា ខ្លួននឹងស្វែងរកកិច្ចពិភាក្សា ដើម្បីឲ្យដោះលែង ខ្លាបានយ៉ាងតិច ៧៥ក្បាល ទៅកាន់មជ្ឈមណ្ឌលជួយ សង្គ្រោះរដ្ឋាភិបាលថៃ។

កាលពី ខែកុម្ភៈឆ្នាំ ២០១៥កន្លងទៅ មន្ត្រីសត្វព្រៃ ប៉ូលិស ទាហាន និងក្រុមគ្រូពេទ្យសត្វ បានចូលធ្វើអធិការកិច្ច ក្រោយពីអតីតពេទ្យសត្វចោទថាវត្តនេះបានលក់ខ្លាយ៉ាងតិច ៣ក្បាល តែអ្នកទាំងនោះរកពុំ ឃើញភស្តុតាង។

ចំណែកនាយកដ្ឋាន ការពារឧទ្យានជាតិ សត្វព្រៃ និងព្រៃឈើ និយាយថា ខ្លួននឹងស្វះស្វែងជួយសង្គ្រោះ សត្វខ្លាក្នុងវត្តនេះទាំងអស់ និងបញ្ជូនពួកវាទៅកាន់មជ្ឈមណ្ឌល សង្គ្រោះរបស់រដ្ឋាភិបាល នៅខេត្ត Ratchanburi ផងដែរ។

វត្តនេះមានឈ្មោះ Pha Luang Ta Bua Yanasampanno ស្ថិតនៅស្រុក Saiyok ខេត្ត Kanchanaburi ។ ចៅអធិការវត្តព្រះនាម Phra Visuthisaradhera ជាអ្នកមើលថែខ្លាទាំងនោះ និងធ្លាប់ត្រូវបានខ្លា ហក់សង្គ្រប់របួស បញ្ជូនទៅមន្ទីរពេទ្យ កាលពីខែឧសភា ឆ្នាំមុនម្ដងហើយ។

ការចិញ្ចឹមខ្លាតាំងពីចំនួន ២ឬ៣ក្បាល ដល់កើតកូនកើតចៅជាង ១៤០ក្បាលនេះ គឺជាក្ដីអាណិតអាសូរ និងការស្រលាញ់របស់ ព្រះសង្ឃសុទ្ធសាធ ហើយពេលនេះ វាក្លាយជាកន្លែងសួនសត្វខ្លា ដ៏ពេញនិយមបំផុតមួយនៅថៃ៕

ប្រភព៖ សប្បាយ