តារា៣ដួង ផ្ញើរសារ រំលែកទុក្ខ មរណៈភាព របស់តារា ថៃលោក Por

ភ្នំពេញៈ រយៈពេលប៉ុន្មានថ្ងៃនេះ គេសង្កេតឃើញថាទាំង  សារព័ត៌មានរួមជាមួយអ្នកលេង Facebook ជាច្រើនបាននាំគ្នាផុសផុល បង្ហាញសារ រំលែកទុក្ខ ទៅដល់ក្រុមគ្រួសារ តារាសម្តែងថៃ លោក Triedsadee Sahawong ហៅក្រៅថា Por មិនទេ ។ នៅក្នុងនោះគេឃើញ មានវត្តមាន តារាសម្តែង និងចម្រៀងខ្មែរ យើង៣រូបក៏បានរំលេចសារ ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ នៃមរណៈភាពរបស់ តារាថៃរូបនោះផងដែរ។

បើទោះជាលោក Por គឺជាតារាចម្រៀងខុសសញ្ជាតិ និងរស់នៅខុសប្រទេសគ្នា យ៉ាងណាក៏ដោយ តែដោយសារតែទំហំចិត្ត ស្រលាញ់រាប់អានគ្នា ក្នុងនាមជាអ្នកសិល្បៈដូចគ្នានោះ គេសង្កេតឃើញមាន អ្នកសិល្បៈប្រុសស្រី៣ដួងគឺ តារាចម្រៀង កញ្ញា លី អ៊ីវ៉ាធីណា, តារាសម្តែង និងជាពិធីករ លោក បញ្ញាសិទ្ធិ, និងអតីតតារាសម្តែង លោក ស៊ុក សុភា ពួកគេបានផ្ញើរសារ ក្រៀមកំ្រចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសារ សពរបស់លោក Por ដោយបង្ហាញពីអារម្មណ៍ ទុកសោកអាណិតលោក មិនគួរណាត្រូវបាត់បង់ជីវិត ទាំងនៅវ័យក្មេង បែបនេះទាល់តែសោះ ។

សូមជម្រាបផងដែរថា តារាសម្តែងកូនមួយ លោក Triedsadee Sahawong ហៅក្រៅថា Por បានទទួលមរណៈភាព នៅវេលាម៉ោង១១:៥០នាទី នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦នេះ នៅមន្ទីរពេទ្យ រ៉ាម៉ាធីបូឌី ក្នុងទីក្រុងបាងកក ដោយកាលពីពេលកន្លងទៅនេះ លោកបានធ្លាក់ខ្លួនឈឺ ជំងឺគ្រុនឈាមកម្រិតធ្ងន់ រហូតធ្វើឲ្យក្រុមវេជ្ជបណ្ឌិត បង្ខំចិត្តកាត់ប្រអប់ជើងរបស់លោក មួយចំហៀង ហើយបន្ទាប់មកជំងឺរបស់លោក ក៏បានរាល ដាលដល់សួត របស់គាត់រលាកយ៉ាងធ្ងន់ធ្ងរ ហើយស្ថានភាព ជំងឺរបស់លោក ក៏មានការវិវត្តន៍កាន់តែ ធ្ងន់ធ្ងរឡើង ពីមួយថ្ងៃទៅមួយថ្ងៃ រហូតដល់បាត់បង់ ជីវិតតែម្តងទៅ ៕

តារា៣ដួង ផ្ញើរសារ រំលែកទុក្ខ មរណៈភាព របស់តារា ថៃលោក Por

តារា៣ដួង ផ្ញើរសារ រំលែកទុក្ខ មរណៈភាព របស់តារា ថៃលោក Por

តារា៣ដួង ផ្ញើរសារ រំលែកទុក្ខ មរណៈភាព របស់តារា ថៃលោក Por

តារា៣ដួង ផ្ញើរសារ រំលែកទុក្ខ មរណៈភាព របស់តារា ថៃលោក Por