Justin Bieber នៅតែមិនទាន់ រកបាននារី ម្នាក់ដែល ធ្វើឲ្យគេ ពេញចិត្តដូច Selena Gomez

អាមេរិក៖ តារាចម្រៀង Justin Bieber បើទោះបីជាកំពុង ទាក់ទងជាមួយមនុស្សស្រី ជាច្រើននាក់ក៏ពិតមែន តែតារារូបនេះ ត្រូវគេដឹងថាមិនទាន់ រកបានមនុស្សស្រីម្នាក់ ដែលធ្វើឲ្យខ្លួនពេញចិត្ត ដូចអតីតមិត្តស្រីនាង Selena Gomez នោះទេ។

ព័ត៌មានពីHollywood Life បានឲ្យដឹងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ នេះថា តារាចម្រៀង Justin Bieber មកដល់ពេលនេះ នៅតែទន្ទឹងរង់ ចាំមនុស្សស្រី ម្នាក់ដែលស្រដៀង Selena បើទោះបីជាតារារូបនេះកំពុង មានមិត្តស្រីថ្មីតារាម៉ូដែលវ័យ ១៩ឆ្នាំ នាង Hailey ក៏ពិតមែន តែនាង មិនបានធ្វើឲ្យ Justin ពេញចិត្តរឺ មានអារម្មណ៍រីករាយ ដូចអតីតគូស្នេហ៍ Selena ជាមនុស្សស្រីដំបូងនោះទេ ។

 តារាចម្រៀងវ័យ ២១ឆ្នាំ Justin ផ្តើមទាក់ទងជាមួយម៉ូដែល Hailey កាលពីពេលថ្មីៗ កន្លងទៅក្រោយដឹងថា Selena មិនអាចត្រឡប់មករកខ្លួនវិញ ហើយប្រភពពីអ្នកជិតស្និទ្ធបានឲ្យដឹងថា ចំណាយពេលជាមួយ Hailey មួយរយៈមានរឿងជាច្រើន ដែលធ្វើឲ្យតារារូបអន់ចិត្ត និងនឹក Selena កាន់តែខ្លាំង ៕