ដើរឆ្លងថ្នល់ មិនប្រយ័ត្ន រថយន្តបុកស្លាប់ នៅស្រុកកៀនស្វាយ

 កណ្តាល៖ បុរសវ័យំណាស់ម្នាក់ បានដើរថ្នល់មិនប្រយ័ត្ន ត្រូវរថយន្ត បុកស្លាប់ នៅម៉ោងប្រមាណ ១៩៖៣០នាទី ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅលើកំណាត់ ផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ២០-២១ ក្នុងភូមិចិនកោះ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

បើតាមលោក ព្រុំ សំណាង អធិការរងនគរបាល ស្រុកកៀនស្វាយ បានឲ្យដឹងថា មានរថយន្តមិនស្គាលម៉ាក បានធ្វើដំណើរ ក្នុងទិសដៅ ពីអ្នកលឿង ទៅភ្នំពេញ លុះមកដល់ត្រង់ ចំណុចចន្លោះគីឡូម៉ែត្រលេខ២០-២១ បានបុកជនរងគ្រោះ ឈ្មោះ កុយ សៀក ភេទប្រុស អាយុ ៧៣ឆ្នាំ រស់នៅភូមិចិនកោះ ឃុំគគីរ ស្រុកកៀនស្វាយ ដែលមានមុខរបរលក់ដូរ ចំពេញពេញ ទំហឹងបណ្តាលស្លាប់ ដោយឡែក រថយន្តបន្ថែមល្បឿនគេចខ្លួនបាត់ស្រមោល។

លោកអធិការរង បន្តទៀថា ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញ និងនគរបាលប៉ុស្តិ៍ បានចុះទៅធ្វើការវាស់វែង និងបានប្រគល់ សាកពជូន ក្រុមគ្រួសារ ធ្វើបុណ្យតាមប្រៃណី៕

ដើរឆ្លងថ្នល់ មិនប្រយ័ត្ន រថយន្តបុកស្លាប់ នៅស្រុកកៀនស្វាយ

ដើរឆ្លងថ្នល់ មិនប្រយ័ត្ន រថយន្តបុកស្លាប់ នៅស្រុកកៀនស្វាយ