ប្រជាពលរដ្ឋ សាទរចំពោះក្រុមការងារ គណៈពង្រឹង ចុះជួយក្រុងស្វាយរៀង ដែលបានដោះស្រាយ សំណូមពរ

ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋ ក្នុងភូមិព្រៃឆ្លាក់ ក្រុងស្វាយរៀង មានការសប្បាយចិត្តយ៉ាងខ្លាំង ខណៈដែលបានផ្លូវក្រាល ចាក់ខ្សាច់ភ្នំមួយខ្សែ ស្របតាមការលើកឡើង នៅក្នុងវេទិការសាធារណៈ របស់ក្រុមការងារ ថ្នាក់ជាតិចុះមូលដ្ឋាន។

វេទិការសាធារណៈ ជាគោលនយោបាយមួយ ដែលរាជរដ្ឋាភិបាល បានដាក់ចេញ តម្រូវឲ្យប្រជាពលរដ្ឋ និងអាជ្ញាធរព្រមទាំងស្ថាប័ន ដែលពាក់ពន្ធ័ជួបគ្នា លើកជាកង្វល់ ក៏ដួចជារកដំណោះស្រាយ គឺធ្វើយ៉ាងណា ដើម្បីឲ្យមូលដ្ឋាន មានការអភិវឌ្ឍន៏រីកចំរើន។

ជាក់ស្ដែង ការធ្វើវេទិការសាធារណៈ នៅក្នុងក្រុងស្វាយរៀង ក៏បានលទ្ធផលវិជ្ជមាន មួយចំនួនផងដែរ ដូចជាស្ថាបនាផ្លូវចាក់បេទឹម តាមផ្លូវមួយចំនួន ក្នុងក្រុង និងបានដាក់លូរំដោះទឹកលិច និងស្ថាបនាផ្លូវលំ ព្រមទាំងសមិទ្ធិផលផ្សេងៗទៀត ដែលបានមកពីការ សំណូមពរ ក៏ដូចជាការលើកឡើង របស់ប្រជាពលរដ្ឋ ទៅកាន់អាជ្ញាធរ និងស្ថាប័នដែលពាក់ពន្ធ័។

លោក ម៉ែន វិបុល អភិបាលរងខេត្តស្វាយរៀង និងជាអនុប្រធាន ក្រុមការងារ គណៈពង្រឹង ចុះមូលដ្ឋានក្រុងស្វាយរៀង បានឲ្យដឹងថា អាជ្ញាធរខេត្ត បានខិតខំរិះរក មធ្យោបាយគ្រប់បែបយ៉ាង ដើម្បីឲ្យខេត្តស្វាយរៀង ក៏ដូចជាក្រុងស្វាយរៀង មានការរីកចំរើន និងជាក្រុងស្អាត។ ចំពោះផ្លូវចាក់ខ្សាច់ភ្នំ ដែលកំពុងស្ថាបនា នៅភូមិព្រៃឆ្លាក់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀងនេះ គឺបានមកពីការសំណូមពរ និងងការលើកឡើង ពីប្រជាពលរដ្ឋ ឲ្យអាជ្ញាធរមូលដ្ឋាន ក៏ដូចជាក្រុមការងារ គណៈពង្រឹងជួយស្ថាបនា ផ្លូវនៅមូលដ្ឋាននេះ។

ក្នងនាមអាជ្ញាធរ ក៏ដូចជាក្រុមការងារ គណៈពង្រឹងមូលដ្ឋាន ក្រុងស្វាយរៀង បានទំនាក់ទំនង ទៅមន្ទីរដែលពាក់ព័ន្ធ ទើបខាងមន្ទីរអភិវឌ្ឍន៏ជនបទខេត្ត ជាមន្ទីរជំនាញ បានទទួលយកសំណើរនេះ ដោយបាននាំគ្រឿងចក្រ ចុះស្ថាបនាផ្លូវលំមួយខ្សែរ ប្រវែង ២៤៦០ម៉ែត្រ ទទឹង ៥ម៉ែត្រ ចាក់ខ្សាច់ភ្នំ ជាថវិការសង្គ្រោះបន្ទាន់ របស់មន្ទីអរភិវឌ្ឍន៏ជនបទ។

លោក ម៉ែន វិបុល បានបន្តថា ការធ្វើវេទិការសាធារណៈ នេះគឺមានសារះសំខាន់ណាស់ ដោយបានជួប ប្រាស័យទាក់ទងផ្ទាល់ និងបានដោះស្រាយកង្វល់ ក៏ដួចជាទុក្ខលំបាកបានភ្លាមៗ នៅមូលដ្ឋាន ហើយការសំណូមពរ និងការលើកឡើង របស់ប្រជាពលរដ្ឋ ដែលហួសដែនសមត្ថភាព របស់ក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន យើងនិងពាំនាំនូវ សំណូមពរទាំងនេះ ទៅរាជដរដ្ឋាភិបាល ដោះស្រាយបន្តទៀត។ លោក ម៉ែន វិបុល ក៏បានសំណូមពរ ដល់ប្រជាពលរដ្ឋ ក៏ដូចជាសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ត្រូវរាយការណ៍អំពីទុក្ខលំបាក របស់ប្រជាពលរដ្ឋ ដើម្បីឲ្យក្រុមការងារ ដោះស្រាយបានទាន់ពេលវេលា និងត្រូវចូលរួមទាំងអស់គ្នា អនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ ក្នុងអណត្តិទី៥នេះ ជាពិសេសចូលរួម ធ្វើវរទិការសាធារណៈ ឲ្យបានច្រើនលើកទៀត ក្នុងគោលបំណងឲ្យ មូលដ្ឋានរបស់យើង មានការអភិវឌ្ឍន៍ និងរីកចំរើនជាបន្តបន្ទាប់៕

ប្រជាពលរដ្ឋ សាទរចំពោះក្រុមការងារ គណៈពង្រឹង ចុះជួយក្រុងស្វាយរៀង ដែលបានដោះស្រាយ សំណូមពរ

ប្រជាពលរដ្ឋ សាទរចំពោះក្រុមការងារ គណៈពង្រឹង ចុះជួយក្រុងស្វាយរៀង ដែលបានដោះស្រាយ សំណូមពរ

ប្រជាពលរដ្ឋ សាទរចំពោះក្រុមការងារ គណៈពង្រឹង ចុះជួយក្រុងស្វាយរៀង ដែលបានដោះស្រាយ សំណូមពរ

ប្រជាពលរដ្ឋ សាទរចំពោះក្រុមការងារ គណៈពង្រឹង ចុះជួយក្រុងស្វាយរៀង ដែលបានដោះស្រាយ សំណូមពរ