អ្នកស្រាវជ្រាវ ជាតិ-អន្តរជាតិ ពិភាក្សាពីការបង្កើត ក្រមប្រតិបត្តិ សម្រាប់អ្នកស្រាវជ្រាវ ក្នុងតំបន់អង្គរ

ភ្នំពេញ៖ អ្នកស្រាវជ្រាវជាតិ និងអន្តរជាតិ ដែលកំពុងស្រាវជ្រាវ នៅតំបន់អង្គរ នៅព្រឹកថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០១៦ បានពិភាក្សាលើខ្លឹមសារ លម្អិតនៃក្រមប្រតិបត្តិអង្គរ ដើម្បីបង្កើតក្រមប្រតិបត្តិ សម្រាប់អ្នកស្រាវជ្រាវ ក្នុងតំបន់អង្គរក្នុងពេល ឆាប់ៗខាងមុខនេះ។

មុននឹងឈាន ដល់ការពិភាក្សា លោកសាស្ត្រាចារ្យ Azedine BESCHAOUCH លេខាធិការវិទ្យាសាស្ត្រ នៃគណៈកម្មាធិការ អាយស៊ីស៊ី-អង្គរ បានរំឭកថា “ក្រមប្រតិបត្តិសម្រាប់ ក្រុមអ្នកស្រាវជ្រាវនេះ មិនមែនជាអ្វីដែលថ្មីនោះទេ។ វាជាការអនុវត្តទៅតាម អនុសញ្ញាអន្តរជាតិ ស្តីពីកិច្ចការពារបេតិកភណ្ឌ និងកាតព្វកិច្ច របស់ប្រទេសកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះនៃ បេតិកភណ្ឌ ពិភពលោកអង្គរ”។

ពង្រាងក្រមប្រតិបត្តិ សម្រាប់ក្រុមអ្នកស្រាវជ្រាវនេះ ចែកចេញជា ៤ជំពូក គឺ ជំពូកទី១.និយាយអំពីការ ទទួលខុសត្រូវរបស់ អ្នកស្រាវជ្រាវចំពោះ សហគមន៍, ជំពូកទី២.និយាយពីការទទួល ខុសត្រូវរបស់អ្នកស្រាវជ្រាវ លើអាជីពរបស់ខ្លួន, ជំពូកទី៣.និយាយអំពីការទទួល ខុសត្រូវរបស់អាជ្ញាធរ ជាតិអប្សរាចំពោះ អ្នកស្រាវជ្រាវ, និងជំពូកទី៤ និយាយអំពីដំណើរការ ប្រតិបត្តិជាក់ស្តែងនៅ ពេលស្រាវជ្រាវ។

មជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ ដែលទទួលបន្ទុករៀបចំ ពង្រាងនេះធ្លាប់អះអាងថា “ការរៀបចំក្រមប្រតិបត្តិ សម្រាប់អ្នកស្រាវជ្រាវនេះ គឺធ្វើឡើងដោយផ្អែក ទៅលើច្បាប់និងបទដ្ឋាន គតិយុត្តនានា របស់ប្រទេសកម្ពុជា ដូចជា ច្បាប់រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ព្រះរាជក្រឹត្យលេខ០១/នស ដែលស្តីពីការរៀបចំ និងចាត់តំបន់ សៀមរាបអង្គរជាដើម។ អនុសញ្ញានានា របស់អង្គការយូណេស្កូ និងកិច្ចព្រមព្រៀង អន្តរជាតិផ្សេងៗ ក៏ត្រូវលើកមកជា គោលសម្រាប់រៀបចំ ក្រមប្រតិបត្តិនេះផងដែរ”៕