ក្មេង​ប្រុស​៨ឆ្នាំ​បង្កើត​កម្មវិធី​សុំ​បរិច្ចាគ​អាហារ​​តាម Facebook ជួយ​កុមារ​​អត់​ឃ្លាន​ដទៃ​ទៀត​

ក្មេង​ប្រុស​៨ឆ្នាំ​បង្កើត​កម្មវិធី​សុំ​បរិច្ចាគ​អាហារ​​តាម Facebook ជួយ​កុមារ​​អត់​ឃ្លាន​ដទៃ​ទៀត​

ក្មេង​ប្រុស​ជន​ជាតិ​អង់គ្លេស​ម្នាក់​​​បាន​សម្រេច​ចិត្ត​បង្កើតកម្មវិធី​សុំ​បរិច្ចាគ​អាហារ​តាម Facebook បន្ទាប់​ពី​ឃើញ​វីដេអូ​​​ឯកសារ​របស់​អង្គការ Food Bankបង្ហាញ​ពី ក្មេង​ៗ​ជា​ច្រើន​តាម​បណ្ដា​​​ប្រទេស​មួយ​ចំនួន​នៅ​ជុំ​វិញ​ពិភព​លោក ពុំ​មាន​អាហារ​ហូប​ ដោយ​សារ​ភាព​ក្រី​ក្រ។

 

ក្មេង​ប្រុស​៨ឆ្នាំ​បង្កើត​កម្មវិធី​សុំ​បរិច្ចាគ​អាហារ​​តាម Facebook  ជួយ​កុមារ​​អត់​ឃ្លាន​ដទៃ​ទៀត​
 

​មក​ទល់​ពេល​នេះ កុមារា អាយុ​ ៨​ឆ្នាំ ឈ្មោះ Ronnie Hazlie មក​ពី​ទី​ក្រុង Gosport តំបន់​ Hampshire បាន​ចាប់​ផ្ដើម​ប្រមូល​​អាហារ​កំប៉ុង​​បាន​ជាង​ ៥១៩ ​កំប៉ុង​ហើយ និង​បន្ត​​ស្នើ​សុំ​ជំនួយ​ជា​អាហារ​​កំប៉ុង​ជា​ច្រើន​ទៀត​​​​ក្នុង​ថ្ងៃ​ខួប​កំណើត​របស់​គេ។

 

Ronnie បាន​​​​បន្ត​ធ្វើ​សកម្មភាព​​សប្បុរស​​របស់​គេ​​​​​ប្រមូល​អាហារ​និង​បន្ត​សុំ​ជំនួយ​​តាម​រយៈ​កម្មវិធី​មួយ​​នៅ​អង់គ្លេស​ឈ្មោះ Donate A Tin For The Ronster ​ក្នុង​ Facebook ដោយ​​មាន​ការ​ជួយ​​ជ្រោមជ្រែង​ពី​​ម៉ាក់​របស់​គេ គឺ​អ្នក​ស្រី Katy-Jane។ អាហារ​​កំប៉ុង​ទាំង​អស់​​គេ​​ប្រមូល​បាន​​​​នឹង​បញ្ជូន​​ទៅ​អង្គការ Food Bank យក​ទៅ​ផ្ដល់​ជំនួយ​បន្ត។

 

ក្មេង​ប្រុស​៨ឆ្នាំ​បង្កើត​កម្មវិធី​សុំ​បរិច្ចាគ​អាហារ​​តាម Facebook  ជួយ​កុមារ​​អត់​ឃ្លាន​ដទៃ​ទៀត​
 

ពេល​នេះ ប្រជាជន​អង់គ្លេស​ជា​ច្រើន​បាន​សរសើរ​ដល់​ទឹក​ចិត្ត​​ក្មេង​ប្រុស Ronnie និង​​បាន​បញ្ជូន​​​​អាហារ​កំប៉ុង​​​​មួយ​ចំនួន​ទៅ​ដល់​ក្មេង​ប្រុស ក៏​ដូច​​ជា​ចូល​រួម​ចំណែក​ថវិកា​មួយ​ចំនួន​ផង​ដែរ៕

ចុចអាន៖ ពី​ក្មេងស្រី​​ភ្នែក​៤ ​មុខ​អក្សរ U ​ប្រែ​ជា​ទេពធីតា​សម្រស់​មុខ​អក្សរ V ពេល​ធំ​ពេញ​វ័យ

ប្រែ​ប្រួល៖ មាន រតនា
ប្រភព៖ telegraph, parentherald

​​​