CEO ក្រុម​ហ៊ុន Westline ចង់​ឲ្យ​សិស្ស​ចាត់​ទុក​ការ​សិក្សា​ដូច​ការ​ធ្វើ​វិនិយោគ


CEO ក្រុម​ហ៊ុន Westline ចង់​ឲ្យ​សិស្ស​ចាត់​ទុក​ការ​សិក្សា​ដូច​ការ​ធ្វើ​វិនិយោគ

“ចាត់​ទុក​ការ​សិក្សា​ឲ្យ​ដូច​ការ​វិនិយោគទុន​ដោយ​គិត​ពី​ផល​ចំណេញ​នោះ​អ្នក​នឹង​ទទួល​បាន​ជោគ​ជ័យ” នេះ​ជា​ការ​លើក​ឡើង​របស់​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Westline Education Group Co.,Ltd លោក ប៉ិច ប៉ូឡែន ដើម្បី​ជំរុញ​ឲ្យ​ការ​សិក្សា​ប្រកប​ដោយ​សមត្ថភាព និង​ចំណេះ​ដឹង​ពិត​ប្រាកដ។

 

 

CEO ក្រុម​ហ៊ុន Westline ចង់​ឲ្យ​សិស្ស​ចាត់​ទុក​ការ​សិក្សា​ដូច​ការ​ធ្វើ​វិនិយោគ

លោក ប៉ិច ប៉ូឡែន

ថ្លែង​ក្នុង​ឱកាស​សន្និសីទ​ស្ដី​ពី​ការ​បើក​វគ្គ​សិក្សា​ភាសា​ចិន​បន្ថែម​នៅ​សាលា Westline លោក ប៉ូឡែន ​ចង់​ប្រៀប​ធៀប​ឃ្លា​សំ​ដី​នោះ​ថា កាល​ណា​អ្នក​រក​ស៊ី​​បំណាច់​បោះ​ទុន​ធ្វើ​វិនិយោគ​អ្វី​មួយ គឺ​ដើម្បី​រក​ប្រាក់​ចំណេញ ហើយ​ត្រូវ​ពង្រីក​អាជីវកម្ម​ខ្លួន​ឯង​ឲ្យ​មាន​វិសាលភាព​ ដោយ​ត្រូវ​ចេះ​ភាសា​បរទេស​ដើម្បី​ប្រឡូក​ក្នុង​ពិភព​ជំនួញ​ឲ្យ​បាន​ខ្លាំង​ក្លា។

 

ក៏​មិន​ខុស​គ្នា​នឹង​អ្នក​រៀន​សូត្រ​ ខំ​បង់​លុយ​រៀន​អស់​ច្រើន​ឆ្នាំ ​គឺ​ត្រូវ​រក​ផល​ចំណេញ​ពី​ការ​រៀន​នោះ​ឲ្យ​បាន។ ត្រូវ​ចេះ​ខ្លាច​ខាត ប្រើ​ទុន​នោះ​ជា​ប្រយោជន៍​ដើម្បី​រៀន​ចប់​មាន​ការងារ​ធ្វើ ហើយ​ត្រូវ​បង្កើត​ឱកាស​ឲ្យ​ច្រើន​ជាង​គេ ដើម្បី​ពេល​ធ្វើ​ការ​បាន​ប្រាក់​បៀវត្ស​ច្រើន ដោយ​ប្រឹង​ប្រែង​រៀន​ភាសា​សាកល ដូច​ជា ភាសា​អង់គ្លេស ភាសា​ចិន​ជា​ដើម។​

 

លោក ថា នេះ​មិន​មែន​ជា​ចំណុច​លេង​សើច​នោះ​ទេ ព្រោះ​ការ​អប់រំ​សំខាន់​បំផុត​ បើ​ចេះ​ចាត់​ទុក​វា​ដូច​ជា​ការ​វិនិយោគ​មួយ កុំ​គ្រាន់​តែ​បង់​លុយ​រៀន​ហើយ​មិន​ទទួល​ផល​អ្វី​សោះ នោះ​ជា​ខាត​បង់​ទៅ​វិញ៕

 

 

CEO ក្រុម​ហ៊ុន Westline ចង់​ឲ្យ​សិស្ស​ចាត់​ទុក​ការ​សិក្សា​ដូច​ការ​ធ្វើ​វិនិយោគ

 

CEO ក្រុម​ហ៊ុន Westline ចង់​ឲ្យ​សិស្ស​ចាត់​ទុក​ការ​សិក្សា​ដូច​ការ​ធ្វើ​វិនិយោគ

 

 

 

សូមអាន  ​​នាយក​សាលា Cambridge យល់​ថា​ ទោះ​រៀន​នៅ​បរទេស​ ឬ ​ក្នុង​ស្រុក ​ការ​អប់​រំ​ គឺ​ដូច​គ្

 

 

 

អត្ថបទ៖ លឹម សុ​នា