ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

របាយការណ៍៍​មួយ​របស់ អ​.​ស​.​ប គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​១៩ មក​រា ថា ជន​ស៊ី​វិល​យ៉ាងតិច​១៨.៨០២​នាក់​បាន​ត្រូវ​ស្លាប់ និង​ប្រមាណ​ជា​៣៦.២៤៥​នាក់​ត្រូវ​របួស ដោយ​សារ​អំពើ​ហិង្សា​នានា​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ប្រទេស​អីុ​រ៉ា​ក់ រយៈពេល​មិន​ដល់​២​ឆ្នាំ​ពេញ​ផង ។ ចំណែក​មនុស្ស​ប្រមាណ​ជា​៣,២​លាន​នាក់​ទៀត​ភៀសខ្លួន​ចេញពី​លំនៅ​ឋាន។

របាយការណ៍​នេះ​ដែល​គិត​ចាប់ពី​ថ្ងៃ​ទី​១ មក​រា ឆ្នាំ​២០១៤ ដល់​ថ្ងៃ​ទី​៣១ តុលា ឆ្នាំ​២០១៥ គូសបញ្ជាក់​ថា អំពើ​ហិង្សា​ដែល​ជន​ស៊ី​វិល​អីុ​រ៉ា​ក់​ជួប​ប្រទះ​នៅ​តែ​ធំធេង ។ ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​បន្ត​ប្រព្រឹត្ត​ជាប់​រដឹក និង​ជា​ទូទៅ​នូវ​អំពើ​ហិង្សា ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស និង​មនុស្សធម៌​អន្តរជាតិ ។ អំពើ​ទាំងនេះ​ក្នុង​ករណី​មួយ​ចំនួន​គឺជា​ឧក្រិដ្ឋកម្ម​សង្គ្រាម  ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​រហូត​ដល់​ជា​អំពើ​ប្រល័យពូជសាសន៍ ។

របាយការណ៍​គូសបញ្ជាក់​ទៀត​ថា កុមារ​រវាង​ពី​៨០០​ទៅ​៩០០​នាក់​ត្រូវ​ចាប់ពង្រត់​នៅ​ទីក្រុង​ម៉ូ​ស​ស៊ុ​ល​ភាគ​ខាងជើង​ធ្លាក់​ក្នុង​កណ្តាប់ដៃ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ដើម្បី​យក​ទៅ បំពាក់​មនោគមន៍វិជ្ជា ហើយ​បណ្តុះបណ្តាល​សម្រាប់​ការ​ប្រយុទ្ធ រួច​ក្រុម​ជ្រុលនិយម​នេះ​បន្ត​យក​នារី និង​កុមារ​ទៅ​ចាប់រំលោភ​រួម​ភេទ​ក្រោម​រូបភាព​ទាសករ​ភេទ ។

របាយការណ៍​បន្ត​ថា ចំនួន​ជន​រង​គ្រោះ​ស៊ី​វិល​អាច​មាន​ខ្ពស់​ជាង​នេះ​ច្រើន ៕