ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកំពង់ចាម​ ៖ ស្រប​ពេល​ដែល​អាកាសធាតុ​ខែប្រាំង​កំពុង​តែ​ក្តៅ​​នោះ ស្រាប់តែ​មាន​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​ទំហំ​៨ម៉ែត្រ​ ​គុណ​​១៦​ម៉ែត្រ ​សង់​ពើ​ឈើ​ប្រក់​ក្បឿង​​ខាង​ក្រោម​ថ្ម ស្ថិត​ក្នុងនៅ​ភូមិ​បេង ឃុំ​មេស​ជ្រៃ ស្រុក​ស្ទឹង​ត្រង់ ត្រូវ​​អគ្គិភ័យ​​លេប​ត្របាក់ ​​ហុយផ្សែង​​​ទ្រ​លោម​ទៅ​លើ​អាកាស ដែល​ហេតុ​ការ​ណ៍​នេះ​​កើតឡើង​ កាលពី​​វេលា​ម៉ោង​​១០​ព្រឹកថ្ងៃ​ទី​២០ ​មក​រា ២០១៦ បង្ក​​ឱ្យ​​មាន​ការ​​ភ្ញាក់ផ្អើល និង​​បាន​​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ក្រុមហ៊ុនចំការកៅស៊ូ​បឹង​កេ​ត ចេញ​ទៅ​ជួយ​អន្តរា​គម​ន៍​​បាញ់​​ពន្លត់​ទាន់​​ពេលវេលា ដោយ​គ្រាន់តែ​ឆេះ​ខូចខាត​​តែ​មួយ​ផ្នែក​ប៉ុណ្ណោះ ។