ដើរ​រំលង​អា​ធ្រា​ត ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​កិន​ស្លាប់​

Doliprane TVC

​ភ្នំពេញ : បុរស​ម្នាក់​វ័យ​ប្រមាណ​ជាង ៤០ ឆ្នាំ​ម្នា​ក់បាន​បែកក្បាល​ខ្ទេច​មុខ​ខ្ទេច​មាត់​ស្លាប់​យ៉ាង​អាណោចអាធម៌​នៅនឹងកន្លែង​កើតហេតុ ខ​ណះ​កំពុង​ដើរ​ហើយ​ត្រូវ​រថយន្ត​មុន​ស្គាល់​ម៉ាក​បើក​ក្នុង​ល្បឿន​លឿន​បុក​និង​កិន រួច​គេចខ្លួន​បាត់ស្រមោល ។

ដើរ​រំលង​អា​ធ្រា​ត ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​កិន​ស្លាប់​

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​ ១២ នឹង ១០ នាទី​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០១៦ តាម​បណ្តោយ​ផ្លូវ ៦០ ម៉ែត្រ ស្ថិតក្នុង​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ។​

ដើរ​រំលង​អា​ធ្រា​ត ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​កិន​ស្លាប់​

ប្រភព​ពត៌មាន​ពី​សមត្ថកិច្ច​ជំនាញ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​មាន​រថយន្ត​មិន​ចាំ​ម៉ាក​មួយគ្រឿង បាន​បើក​ក្នុង​ល្បឿន​យ៉ាង​លឿន​ទិសដៅ​ពី​កើ​តទៅ​លិច ខ​ណះ​មកដល់​ចំណុចកើតហេតុ​បាន​បុក​និង​កិន​បុរស​វ័យ​ជាង ៤០ ឆ្នាំ​ម្នាក់ អូស​ក្រោម​រថយន្ត​ប្រមាណ​ជា ២០ ម៉ែត្រ បណ្តាលឱ្យ​ស្លាប់​យ៉ាង​អាណោចអាធម៌​នៅនឹងកន្លែង​កើតហេតុ ហើយ​រថយន្ត​បង្ក​បាន​បន្ថែម​ល្បឿន​គេចខ្លួន​បាត់ស្រមោល ។​

ដើរ​រំលង​អា​ធ្រា​ត ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​កិន​ស្លាប់​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះមក​ធ្វើ​កំណត់ហេតុ និង​បាន​ទំនាក់ទំនង​ទៅ​ក្រុមគ្រួសារ ឱ្យមក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ៕ សុខា ( ប្រភព TV5 )