កាកបាទក្រហមកម្ពុជា បានផ្តល់​ប្រាក់កម្ចី​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ ក្នុងការ​ប្រក​បរបរ​អាជីវកម្ម​

ភ្នំពេញ: នៅ​រសៀល​ថ្ងៃទី​២០​មករា ឆ្នាំ​២០១៦ កាកបាទក្រហមកម្ពុជា បាន​ផ្សព្វផ្សាយ​នូវ​ការអនុវត្ត​កម្មវិធី​ប្រាក់កម្ចី ដល់​ប្រជាកសិករ នៅ​ស្រុក​លើកដែក ខេត្តកណ្តាល​។ ប្រាក់កម្ចី​របស់​កាកបាទ​ក្រហម ចំនួន​ត ១ លាន​រៀល​នោះ បានធ្វើ​ឲ្យ​គ្រួសារ​របស់​កសិករ អាច​ទទួលបាន​ផលចំណេញ​ពី ៤ ទៅ ៥ លាន​រៀល បន្ទាប់ពី​គ្រួសារ​កសិករ​នោះ យកលុយ​ខ្ចី​ពី​កាកបាទក្រហម ទៅធ្វើ​ចំការ​ព​ពាយ​។​

​កាកបាទក្រហមកម្ពុជា បាន​ផ្សព្វផ្សាយ​ថា "​ក្នុងការ​អនុវត្ត​កម្មវិធី​ប្រាក់កម្ចី​របស់​កាកបាទ​ក្រហម​កម្ពុជា​ ​ដែល​ទ្រទ្រង់​ដោយ​មូលនិធិ វើ​ល​ម៉េ​ត អ្នកទទួលផល​ដែល​ខ្ចី​ទឹកប្រាក់ ១​លាន​រៀល លើ​កាលកំណត់ ១០​ខែ បានធ្វើ​ចំការ​ព​ពាយ ដែល​ទទួលផល ក្នុង​រយៈពេល ៦​ខែ បាន​ចំណេញ​ពី ៤​លាន ទៅ ៥​លាន​រៀល បន្ទាប់ពី​សង​ត្រឡប់​រួចរាល់​"​។​

​កាកបាទក្រហមកម្ពុជា បន្តថា "​តំណាង​គ្រួសារ​អ្នកទទួលផល អ្នក​មីង ទឹម ផានី រស់នៅ​ភូមិ​អំពិល​ទឹក​ ​ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក ខេត្តកណ្តាល បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា​
​ដែល​ផ្តល់​ប្រាក់កម្ចី​ខ្នាតតូច​ឥត​ការប្រាក់ និង​បាន​ជួយ​សម្រួល​ដល់​ជីវភាព​ពួកគាត់​​បាន​បង្កើត​មុខរបរ ទទួលបាន​ប្រាក់ចំណេញ​សម្រាប់​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​"៕​

ក្នុងការអនុវត្តកម្មវិធីប្រាក់កម្ចីរបស់កាកបាទក្រហមកម្ពុជា ដែលទ្រទ្រងដោយមូលនិធិវើលម៉េត អ្នកទទួលផលដែលខ្ចីទឹកប្រាក់១លានរៀលលើកាលកំណត់១០ខែ បានធ្វើចំការពពាយ ដែលទទួលផលក្នុងរយៈពេល៦ខែ បានចំណេញពី៤លានទៅ៥លានរៀល បន្ទាប់ពីសងត្រឡប់រួចរាល់។ តំណាងគ្រួសារអ្នកទទួលផល អ្នកមីង ទឹម ផានី រស់នៅភូមិអំពិលទឹកឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល បានថ្លែងអំណរគុណជូនចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដែលផ្តល់ប្រាក់កម្ចីខ្នាតតូចឥតការប្រាក់ និងបានជួយសម្រួលដល់ជីវភាពពួកគាត់បានបង្កើតមុខរបរ ទទួលបានប្រាក់ចំណេញសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ។20/01/2016

Posted by កាកបាទក្រហមកម្ពុជា-Cambodian Red Cross on Tuesday, January 19, 2016